Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយបញ្ចប់សង្គ្រាម អូស្ត្រាលី​បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា លើ​ច្រើន​វិស័យ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល កសិកម្ម មីន អភិបាលកិច្ច​ល្អ

spot_img

ភ្នំពេញ​៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេនបានថ្លែងថា ​ក្រោយកម្ពុជា​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៩២ អូស្ត្រាលី​បាន​ជួយ​ជ្រោមជ្រែង​លើ​ច្រើន​វិស័យ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល កសិកម្ម មីន អភិបាលកិច្ច​ល្អ​។ ល​។ ហើយ​ថ្មីៗ​នេះ​បានផ្តល់​ជា​អំណោយ​មនុស្សធម៌​ជួយ​ដល់​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ និង​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ជួយ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ភូ​ល បា​តា ( Paul Barta ) នាយការិយាល័យ​អនុព័ន្ធយោធា​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ដែល​ទើប​ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​។

​ក្នុងជំនួប​ដែល​បានធ្វើ​ឡើង​នៅ​អគ្គបញ្ជាការដ្ឋាន លោក​វរសេនីយ៍ឯក ភូ​ល បា​តា បាន​ជម្រាបជូន​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ អំពី​សកម្មភាព​ការងារ​រយៈពេល ៣ ឆ្នាំ នៅ​កម្ពុជា ដែល​ផ្តោតជាសំខាន់​លើ​ការជួយ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ភាសា​អង់គ្លេស កិច្ចសហការ​ជួសជុល​គ្រឿង​ម៉ាស៊ីន​របស់​កងទ័ពជើងទឹក និង​ការរៀបចំ​តាក់តែង​សៀវភៅ​ស​ការពារជាតិ​។

​លោក​វរសេនីយ៍ឯក ភូ​ល បា​តា បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ដែល​បានផ្តល់​ការគាំទ្រ និង​កិច្ចសហការ​លើ​គ្រប់ផ្នែក ធ្វើ​ឲ្យ​ការបំពេញ​បេសកកម្ម​កា​រ​ទូត​របស់លោក​ទទួល​បាន​ជោគជ័យ​។

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​កិច្ចទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អូស្ត្រាលី ដែល​កើតមាន​តាំងពី​ឆ្នាំ​១៩៥២ ហើយ​ជា​បន្តបន្ទាប់​ប្រទេស​ទាំងពីរ​តែង​បាន​ចូលរួម​ជួយ​គ្នា​ទាំង​លើ​ក្របខណ្ឌ​អន្តរជាតិ ទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន ជាពិសេស​កម្ពុជា​-​អូស្ត្រាលី មាន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង កងទ័ព​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​ជាមួយ​អង្គការសហប្រជាជាតិ ក្នុងការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ក្នុងនោះ​ក្រោយ​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៩២ អូស្ត្រាលី​បាន​ជួយ​ជ្រោមជ្រែង​លើ​ច្រើន​វិស័យ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល កសិកម្ម មីន អភិបាលកិច្ច​ល្អ​។ ល​។ ហើយ​ថ្មីៗ​នេះ​បានផ្តល់​ជា​អំណោយ​មនុស្សធម៌​ជួយ​ដល់​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ និង​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ជួយ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។

​ពាក់ព័ន្ធ​លើ​វិស័យ​យោធា នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ គូសបញ្ជាក់​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ ក្នុងនោះ​កត្តា​សំខាន់​គឺ​ការផ្លាស់ប្តូរ​ពត៌មាន​ប​ង្ក្រា​ប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួយ​បណ្តុះបណ្ដាល​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ ការជួយ​រៀបចំ​សៀវភៅ​ស​ការពារជាតិ ក៏ដូចជា​ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាដើម​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​អនាគត អូស្ត្រាលី​នៅតែ​ជា​មិត្ត​របស់​កម្ពុជា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យូរអង្វែង​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×