Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រជាក់ចិត្ត​ណាស់​! ប្រឡង​ចម្រៀង​ទូទាំងប្រទេស​ឆ្នាំ​១៩៩៥ ពិធីករ និង​បេក្ខជន ស្អាត​ទាំង​ប្ញ​ក​ពា ទាំង​ទឹកដម​សំឡេង​ពីរោះ​ស្តាប់​រណ្តំ​ដួងចិត្ត (​វីដេអូ​)

spot_img

​វីដេអូ​មួយ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម Youtube មានការ​ចាប់អារម្មណ៍​ខ្លាំង និង​ផ្ទុះ​ការសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ ក្រោយពី​បានឃើញ​បេក្ខជន បេ​ក្ខ​នារី បាន​ឡើង​ប្រឡង​ចម្រៀង​ទូទាំងប្រទេស នា​ឆ្នាំ​១៩៩៥ ដែល​ពួកគេ​ម្នាក់ៗ​សុទ្ធ​តែមាន​ទឹកដម​សម្លេង​ដ៏​ក្រអួន​ក្រអៅ និង​ភ្លេង​តន្ត្រី​ក៏​ស្រគត់ស្រគំ ស្តាប់​រណ្តំ​ដួងចិត្ត​តែម្តង ដែល​មិន​ដូច​សម័យ​ទំនើប​នេះ​ស្តាប់​ឆាប់​សាំ​នោះឡើយ​។​

​យ៉ាងណាមិញ ក្រឡេក​មក​មើល​អ្នក​ខ​មិន​ឯណេះ​វិញ បាន​បញ្ចេញ​អារម្មណ៍​ពិត​របស់​ពួកគេ​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកចម្រៀង​ក៏​ពីរោះ អ្នក​អត្ថាធិប្បាយ​ក៏​ជា​អ្នកមាន​បទពិសោធន៍ សូម​អរគុណ​អ្នក​ដែល​បាន​ចែករំលែក​!, ពិធី​ការី​នី និយាយ​ពីរោះ​រឹកពារ​សមរម្យ​មិន​ឆ្មើងឆ្មៃ​, ស្ដាប់ទៅ សំឡេង​ធម្មជាតិ​សុទ្ធសាធ (​ពីរោះ ណាស់ ) មាន​កន្លែង​ខ្លះ ខ្វះ ខាត​ដែរ តែ តិច​ណាស់ »​។ រីឯ​ខ្លះទៀត​ក៏បាន​ចំអក​ទៅនឹង​ការប្រឡង​ចម្រៀង​សម័យ​ទំនើប​នេះ​ថា​៖ «​សំណាង​ណាស់​បាន​ប្រឡង​នៅ​ជំនាន់​នោះ ដែល​មានតែ​សំឡេង​ផ្អែម​គ្រអួន​ក្រអៅ មាន​ធ្លាក់ មាន​ជាប់​.. បើ​ចាំ​ប្រឡង​នៅ​ជំនាន់​នេះ ពិតជា​ធ្លាក់​ទាំងអស់​ហ្នឹង ព្រោះ​អត់​ចេះ​ធ្វើ​សំឡេង​ក្ងួរ សំឡេង​ស្អក សំឡេង​យក្ស​ល្ខោន សំឡេង​ខ្មោច​ដូច​គេ​..!»​។​

​សូមបញ្ជាក់ថា បេ​ក្ខ​នារី​ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​បាន​ទៅ​អ្នកនាង​កញ្ញា គឹម សុគន្ធា បេ​ក្ខ​នារី​មកពី​ខេត្តកំពង់ចាម​។ ហើយ​អ្នកស្រី គឹម សុគន្ធា ក្រោយ​ជាប់​ផ្នែក​ចម្រៀង​សម័យ​លេខ​១​ថ្នាក់ជាតិ ក៏បាន​ល្បីឈ្មោះ និង​ត្រូវបាន​មហាជន​ស្គាល់​យ៉ាងច្រើន តាមរយៈ​បទ​ចម្រៀង​របស់​អ្នកស្រី​ដ៏​ពីរោះៗ តាម​បណ្តា​ផលិតកម្ម​ក្នុង​និង​ក្រៅ​ស្រុក​មួយចំនួន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×