Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែច្បាស់​ហើយ​! ក្រោយ​ស្ងប់ស្ងាត់​អត់ធ្មត់​ប៉ុន្មាន​ថ្ងៃ ពេលនេះ​លោក​ឧកញ៉ា ដួង ឆាយ ដាច់ចិត្ត​ប្រា​ប់ពូ​មីង​បងប្អូន​ថា​….

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ ពី​ចំណង​បែកបាក់​ប្តី​ប្រពន្ធ​រវាង​លោក​ឧកញ៉ា ដួង ឆាយ និង​ភរិយា​លោកជំទាវ ម៉ា លី​ណា​។ អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​កាន់​ច្បាស់​នោះ គឺ​ក្រោយ​បង្ហោះ​សារ​លែងលះ​ជា​សាធារណៈ លោកជំទាវ ម៉ា លី​ណា ក៏បាន​បង្ហោះ​សារ​ជា​បន្ត​បង្ហាញ​ពី​អារម្មណ៍​លាក់ទុក​ក្នុង​ចិត្តជា​យូរ​ឆ្នាំ ដែល​បាន​បញ្ចេញ​ឲ្យ​មហាជន​បានដឹង​កាលពី​យប់មិញ​ផងដែរ​។​

​ក្នុងនោះ លោកជំទាវ ម៉ា លី​ណា បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មិន​ស្ដាយក្រោយ​និង​អតីតកាល ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ពេលវេលា​ដែល​ចំណាយ​ទៅលើ​មនុស្ស​ខុស អ្នកដទៃ​មើល​មក​អ្នកជា​មនុស្ស​បែបណា​មិន​សំខាន់​ទេ អ្វីដែល​សំខាន់​អ្នកធ្វើ​ខ្លួន​បែបណា​ឲ្យ​គេ​មើល​,​ពេលខ្លះ​ហត់នឿយ​ណាស់ តែ​មិនអាច​ឈប់​បានទេ ព្រោះ​ខ្លួនឯង​គឺ​ត្រូវ​ពឹង​ខ្លួនឯង​»​។​

​យ៉ាងណាមិញ ក្រោយពី​លោកជំទាវ ម៉ា លី​ណា បាន​បង្ហោះ​សារ​បែបនេះ ស្រាប់តែ​លោក​ឧកញ៉ា ដួង ឆាយ ដែល​បាននិងកំពុង​ស្ងប់ស្ងាត់​ជាច្រើន​ថ្ងៃ​មកហើយ ក៏បាន​បង្ហាញ​សញ្ញា​នឹងធ្វើ​ការបកស្រាយ​ឆ្លើយតប​ទៅវិញ ជុំវិញ​សារ​ដែល​លោកជំទាវ ម៉ា លី​ណា បានលើកឡើង​ហាក់​មានន័យ​ចង់​ផ្តោត​ថា លោក​ឧកញ៉ា ដួង ឆាយ ធ្វើជា​ល្អ​ចំពោះមុខ​មហាជន ប៉ុន្តែ សម្រាប់​ក្នុង​ជីវិត​គ្រួសារ​វិញ​គឺ​ពោរពេញ​ដោយ​ភាព​អាប់អួរ ដែល​រហូត​ពោល​ពាក្យ​ថា សោកស្តាយ​មិនគួរ​ចំណាយពេល​វេលា​ទៅលើ​មនុស្ស​ខុស​បែបនេះ​។​

​ជាក់ស្តែង នៅមុននេះ​បន្តិច ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧកញ៉ា ដួង ឆាយ បាន​បង្ហោះ​សារ​ជា​សញ្ញា​បកស្រាយ​ឆ្លើយតប នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់​ខ្លួនឯង​យ៉ាង​ដូច្នេះ​ថា​៖ «​រីករាយ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​, ពូ​មីង​បងប្អូន​មាន​ពាក្យ​ជូនពរ​ខ្ញុំ​ទេ​បាទ​? សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំងអស់គ្នា ចំពោះ​ការស្រលាញ់​រាប់អាន​កន្លង​រហូតមក​ណា Happy Birthday To Me ពេលវេលា​នឹង​បកស្រាយ​អ្វីៗ​គ្រប់យ៉ាង ភាព​អំណត់​អត់ធ្មត់​ស្ងប់ស្ងាត់​គឺ​ល្អ​បំផុត​»​។​

​ទន្ទឹមនឹង​ពាក្យ​ជូនពរ ពី​សំណាក់​ហ្វេ​នៗ​ជាច្រើន សូម​ឲ្យ​មាន​សុខ​ភាពល្អ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​ជូនពរ​ឲ្យ​អ្នក​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​វិញ​ព្រោះ​អាណិត​ក្មេងៗ​ថា​៖ «​សូម​ឲ្យ​ឆាប់​ត្រូវ​រូ​វ​គ្នា​វិញ ធ្វើដំណើរ​ជាមួយគ្នា​ឆ្ងាយ​ណាស់​ហើយ សូមកុំ​បោះបង់ចោល​នៅត្រឹម​នឹង​អី ក្មេងៗ​ត្រូវការ​ទាំង​ប៉ា​ទាំង​ម៉ា​ក់នៅ​ជួបជុំគ្នា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×