Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ការពារ​អាកាស របស់​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ព​ជើងគោក នៅតែ​បន្ត​អនុវត្តន៍​តាម​ផែនការ​

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ ប៉ាង នាយសេនាធិការរង​ក​ង​ទ័ពជើងគោក មេបញ្ជាការ​បញ្ជាការដ្ឋាន​ការពារ​អារ​កាស​បាន​ថ្លែងថា ការងារ​ហ្វឹកហ្វឺន​ក្នុងដំណាក់កាល​ប្រទេសជាតិ​មាន​សុខសន្តិភាព គឺ​រឿង​ចាំបាច់ និង​មិនអាច​បញ្ឈប់​បានឡើយ បើទោះបីជា​ខណៈ​នេះ​ប្រទេស​យើង​កំពុងតែ​លុកលុយ​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ព្រោះថា​ការហ្វឹកហ្វឺន បានផ្ដល់​នូវ​ការយល់ដឹង និង​បទពិសោធន៍​ដែល​អាច​ធានាបាន​អំពី​សមត្ថភាព ជំនាញ វិជ្ជាជីវៈ​របស់​យោធិន​ទាំង​ក្នុង​ការងារ​ប្រយុទ្ធ និង​ត្រៀមប្រយុទ្ធ​ដើម្បី​ការពារជាតិ​មាតុភូមិ​។

​មេបញ្ជាការ​បញ្ជាការដ្ឋាន​ការពារ​អារ​កាស​បាន​ជំរុញ​ដល់​គណៈ​គ្រប់គ្រង​វគ្គ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ តាម​សេចក្តីណែនាំ​របស់​អគ្គបញ្ជាកា​រ​, បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ស្តីពី​វិធី​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ហ្មត់ចត់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​យោធា​ចា​រ្យ សិក្ខាកាម នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៅក្នុង​បញ្ជាការ​ដ្ឋា​ការពារ​អាកាស ពោលគឺ​សំដៅ​ធានា​អនុវត្តន៍​ឱ្យបាន​តាម​ផែនការ​ហ្វឹកហ្វឺន​ដែល​បានដាក់ចុះ​ប្រកបដោយ​គុណភាព​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក​វរសេនីយ៍ឯក អោក ឆាយ នាយផ្នែក​ហ្វឹកហ្វឺន បញ្ជាការដ្ឋាន​ការពារ​អាកាស បាន​ឡើង​ថ្នាក់​មេរៀន ទ្រឹស្ដី​បាញ់​ជា​ក្រុម ចលនា​បាញ់​យន្តហោះ​ឧទ្ធម្ភាគចក្រ ដើម្បីឱ្យ​សិក្ខាកាម​ជំនាញ​ការពារ​អាកាស​ទាំង​អស់​បាន​សិក្សា​ស្វែងយល់​លើ​មេរៀន​ដែលមាន​អត្ថន័យ ដើម្បី​ធានាបាន​ការគ្រប់គ្រង និង​ប្រើប្រាស់​អាវុធ​បាន​ស្ទាត់ជំនាញ ជាពិសេស​ពេល​មាន​សភាព​ការចាំបាច់​ក្នុងពេល​ប្រយុទ្ធ និង​បម្រើ​ប្រយុទ្ធ​បានល្អ​។

​សូមបញ្ជាក់​ផងដែរ​ថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ការពារ​អាកាស ខាងលើនេះ​មាន​សិក្ខាកាម​សរុប​ចំនួន​១០០​នាក់ មកពី​បណ្តា​អង្គភាព​ចំណុះ​កងទ័ពជើងគោក និង​សមី​អង្គភាព​បញ្ជាការដ្ឋាន​ការពារ​អាកាស​។ សិក្សា​រយៈពេល​៣​ខែ ដែល​គ្រោង​បិទ​បញ្ចប់​វគ្គ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×