Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើលិខិត​មួយ​ជូន ឯកឧត្តម ចូ បៃ​ដិ​ន ដោយ​សម្តែង​ការអបអរសាទរ​ចំពោះ​ការជាប់ឆ្នោត ក្លាយជា​ប្រធានាធិបតី​ទី​៤៦

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើលិខិត​មួយ​ជូន ឯកឧត្តម ចូ បៃ​ដិ​ន ដោយ​សម្តែង​ការអបអរសាទរ​ចំពោះ​ការជាប់ឆ្នោត ក្លាយជា​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​នេះ​។​

​សារលិខិត​ផ្ញើជូន ឯកឧត្តម ចូ បៃ​ដិ​ន សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា តាងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​មាន​កិត្តិយស​ដ៏​ធំធេង និង សេចក្តីសោមនស្ស​រីករាយ​ឥតឧបមា សូម​សម្តែង​នូវ​អំណរ​សាទរ​ជូន​ចំពោះ ឯកឧត្តម ដែល​បាន​ជាប់ឆ្នោត​ជា​ប្រវត្តិសាស្ត្រ ជា​ប្រ​ផា​នា​ធិបតី សហរដ្ឋអាមេរិក​ទី ៤៦​។​

​បទពិសោធន៍​ដ៏​ធំធេង និង​ភាពជា​អ្នកដឹកនាំ​ដ៏​វៀងវៃ​របស់​ឯកឧត្តម គឺជា​កត្តា សត្យានុម័ត​ក្នុងការ​ទទួលបាន​នូវ​ទំនុកចិត្ត​ពី​ប្រជាជន​អាមេរិក​។ ខ្ញុំ​មាន​ជំនឿ ជឿជាក់​យ៉ា​ងឺ​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ជា​ប្រធានាធិបតី សហរដ្ឋអាមេរិក នឹង​បន្ត​រី​ក៏​ចម្រើន​ទៅមុខ និង​រួមចំណែក​នាំ​ឲ្យ​ពិភពលោក​មាន​សេរីភាព និង​វិបុលភាព​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តែងតែ​ផ្តល់​សារៈសំខាន់​យ៉ាង​ធំធេង​ដល់ ការពង្រឹង និង​ពង្រីក​នូវ​ទំនាក់​ទំនងជា​មិត្តភាព​ដ៏​យូរអង្វែង រវាង​ប្រទេស​ទាំងពីរ ដែល​នៅក្នុង​ឆ្នាំនេះ យើង​កំពុងតែ​ប្រារព្ធ​ខួប​លើក​ទី​៧០​។ ខ្ញុំ​សូម​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​របស់​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ក្នុង​ការធ្វើការងារ ជាមួយ​រដ្ឋបាល​របស់​ឯកឧត្តម ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ក៏​ន់​តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម​ប្រធានាធិបតី​ជាប់ឆ្នោត និង​រដ្ឋាភិបាល​របស់​ឯកឧត្តម សូម​ទទួលបាន​ជោគជ័យ​ដ៏ ត្រចះត្រចង់​ក្នុងការ​បំពេញភារកិច្ច​ជា​ប្រវត្តិ​សា​ស្ត្រី​របស់​ឯកឧត្តម ក្នុង​ការដឹកនាំ​ប្រជាជាតិ​អាមេរិក​។​

​សូម​ឯកឧត្តម​ប្រធានាធិបតី​ជាប់ឆ្នោត មេត្តា​ទទួល​នូវ​ការ​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ខ្ញុំ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×