Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់​ក្នុងចំណោម​បក្ខពួក​០៨​នាក់ ជិះ​ម៉ូតូ​គៀរ​ផ្តួល​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​

spot_img

​ភ្នំពេញៈ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រា​ជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្នុងចំណោម​បក្ខពួក​០៨​នាក់​ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​០១​គ្រឿង​បានសម្រេច​។

​កម្លាំង​នគរបាល​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ ០៣​នាក់ ក្នុង​អំពើ​ប្លន់​ម៉ូតូ​បានធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ឱ្យដឹងថា កាលពី​វេលាយប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង​៥០​ម៉ែត្រ ភូមិ​អន្លង់​គង សង្កាត់ ព្រៃ​ស ខណ្ឌដង្កោ មាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​០៤​គ្រឿង មាន​គ្នា​០៨​នាក់ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​គៀរ​ផ្តួល​ម៉ូតូ​០១​គ្រឿង​ជិះ​ដោយ​ជនរងគ្រោះ​ម្នាក់ឯង ហើយ​ពួកវា​ក៏បាន​យក​កាំបិត​បុ័ងតោ ដេញ​កាប់​គំរាម​សម្លាប់​ជនរងគ្រោះ រត់ចោល​ម៉ូតូ​ហើយ​ពួកវា​ក៏​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួនបាត់​។​

​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 1V-2523 ជនរងគ្រោះ​ឈ្មោះ តឿ​ង ប៊ុនថន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រកបមុខរបរ​មេកា​ជាងសំណង់ រស់នៅ​ផ្ទះជួល​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ក្រោយពី​ធ្វើ​សកម្មភាព​នៃ​អំពើ​ប្លន់​ម៉ូតូ​នោះ​ហើយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទើប​ឈានទៅដល់​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​ទាំងនោះ​។​នៅ​ថ្ងៃ​ខាងលើ​ក៏បាន​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់​នៅ​ខណ្ឌមានជ័យ​មានឈ្មោះ បូរ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ នៅ​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​បន្តទៅ​ចាប់ខ្លួនបាន​បក្ខពួក​០២​នាក់​ទៀត​នៅ​ខណ្ឌដង្កោ​មានឈ្មោះ អាន សំអន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ប្រកបមុខរបរ​ជាង​ភ្លើង និង​ជនសង្ស័យ​ឈ្មោះ ឌឿ​ន សៅ​រាសី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​កសាង​សំណុំរឿង​ចាប់បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​រង​ការចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​យក​ម៉ូតូ​) ចំណែក​បក្ខជន​សង្ស័យ​ដែល​នៅ​សេសសល់​០៥​នាក់​ទៀត​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×