Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង​ចាប់​ជនល្មើស​ម្នាក់ ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​វ័យ​១៦​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​របស់​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយកម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ករណី​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បញ្ជូនមក​ឣ​ធិ​ការដ្ឋាន​នគ​រាល​ខណ្ឌ​កំបូល ដើម្បី​ចាត់ការ​តាម​នីតិវិធី​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១១​នឹង​៣០​នាទី​។​

​លោក​វរសេនីយ៍ឯក អេង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​ដកហូត​វត្ថុតាង​៖ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​០១៤ ពាក់​ផ្លាកលេខ ភ្នំពេញ 1CB-9032, ទូរស័ព្ទ ចំនួន ០១​គ្រឿង ម៉ាក​ចុច​ពិល ពណ៌​ខៀវ មាន​ស៊ីម​លេខ 088 77 80 913​។​

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បន្ថែមថា​ក្រោយ​ការសាកសួរ​យក​ចម្លើយ​ជនសង្ស័យ​បាន​សា​ភាព​ថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ចំនួន​១០​លាន​រៀល ដោយ​ប្រើ​ទូរស័ព្ទ​លេខ 088 7780913 ទូរស័ព្ទ​ទៅ​ម្តាយ​ជនរងគ្រោះ​លេខ 088 6143251 ដើម្បី​គំរាម​ទារប្រាក់​ពី​ម្តាយ​ជនរងគ្រោះ​និង​បាន​ប្រព្រឹត្ត​អំពើ រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ចំនួន​៥ លើក​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពិតប្រាកដ​មែន​។​

​ជនរងគ្រោះ​ឈ្មោះ អ ឧ ស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ស្នាក់នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរ សិស្ស​(​ខេត្តកំពង់ឆ្នាំង​)​។​

​វត្ថុតាង​ចាប់យក​មាន​៖ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​០១៤ ពាក់​ផ្លាកលេខ ភ្នំពេញ 1CB-9032,​ទូរស័ព្ទ​ចំនួន​០១​គ្រឿង ម៉ាក​ចុច​ពិល ពណ៌​ខៀវ មាន​ស៊ីម​លេខ 088 77 80 913, ខោ​ខូវប៊យ ជើងវែង ចំនួន​០១, អាវដៃវែង ពណ៌​ក្រហម ចំនួន​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បានប្រគល់​ជូន​ឣ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×