Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​កម្ពុជា​ទទួល​បាន​ជ័យលាភី​ការប្រកួត​កម្មវិធី​ល្បងប្រាជ្ញា​យល់ដឹង​ពី​អាស៊ាន​ថ្នាក់​តំបន់ លើក​ទី​៩ ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃទី​១៧ ធ្នូ ២០២០​បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រកួត​កម្មវិធី​ល្បងប្រាជ្ញា​យល់ដឹង​ពី​អាស៊ាន​ថ្នាក់​តំបន់ លើក​ទី​៩ ឆ្នាំ​២០២០ ដែល ប្រព្រឹត្ត ទៅ តាម​អន​ឡាញ បានបញ្ចប់​បញ្ចប់​ដោយ​ជោគជ័យ ដោយ​ក្រុម​កម្ពុជា​ទទួល បាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុងចំណោម ប្រទេស​សមាជិក​អាស៊ាន​។​

​នេះ​ជា​លទ្ធផល​ល្អ​គួរអោយកត់សម្គាល់ ដែល​សមាជិក​ក្រុម​ទាំង​៣​នាក់ បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព តាំងពី​ការសិក្សា​ស្រាវជ្រាវ​មុន​ការប្រកួត រហូតដល់​ថ្ងៃ​ប្រកួត​។​

​លទ្ធផល​ក្នុង​កម្មវិធី​នេះ​គឺ ជ័យលាភី​លេខ​១ បាន​ទៅ​ប្រទេស​ឥណ្ឌូ​ស៊ី លេខ​២​បាន​ទៅ​សិង្ហ​បុរី និង​លេខ​៣​បាន​ទៅ​ប្រុយ​ណេ ដោយឡែក​កម្ពុជា​ស្ថិតនៅ​លេខ​៥ ទទួលបាន​៧០០​ពិន្ទុ​។​

​ការប្រកួតប្រជែង​ល្បងប្រាជ្ញា​យល់ដឹង​ពី​អាស៊ាន បង្កើតឡើង​ដើម្បី​បង្កើន​ការស្វែងយល់​ពី​អាស៊ាន និង​បង្កើត​ទំនាក់ទំនង​គ្នា​នឹង​គ្នា​សម្រាប់​សិស្ស​វិទ្យាល័យ​នៅ​បណ្តា​ប្រទេស​អាស៊ាន​។

​ដោយសារ​បញ្ហា​កូ​វីដ​១៩ ប្រទេស​សិង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ បានរៀបចំ​ការប្រកួត​កម្មវិធី​សំណួរចម្លើយ​ពី​អាស៊ាន​ថ្នាក់​តំបន់​នេះ តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​បេក្ខជន​ឆ្នើមៗ​៣​រូប​ដូចគ្នា ដែល​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ចូលរួម​។​

​លក្ខខណ្ឌ​នៃ​ការប្រកួត​នោះ គឺជា​ការឆ្លើយ​សំណួរ​ក្នុង​ទម្រង់​សំណួរ​បើក និង​ពហុ​ចម្លើយ ក្រោម​ប្រធានបទ​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន និង​ទិដ្ឋភាព​ទូទៅ​របស់​អាស៊ាន តាមរយៈ​ការជ្រើសរើស​សំណួរ និង​ការ​ចុច​ប៊ូ​តុង​ដើម្បី​ឆ្លើយ​សំណួរ​ផងដែរ​។​

​បេក្ខជន​តំណាង​កម្ពុជា​ទាំងបី​រូប គឺជា​ជ័យលាភី​លេខ​១-៣ ក្នុង​កម្មវិធី​ការប្រកួតប្រជែង​ល្បងប្រាជ្ញា​យល់ដឹង​ពី​អាស៊ាន​ថ្នាក់ជាតិ លើក​ទី​៩ ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា ក្រសួង​ព័ត៌មាន កាលពី​ខែមករា​កន្លងទៅ​។​

​បេក្ខជន​តំណាង​កម្ពុជា មាន​សមាសភាព​ដូចជា​៖
១- សិស្ស វ៉ាន់ ស្រី​ពេជ្រ មកពី​វិទ្យាល័យ​ទួល​ទំពូង​
២- សិស្ស ប្រាក់ ស្រី​តូច មកពី​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
៣- សិស្ស ញ៉េប ប៉ុ​ញ្ញា​ឫទ្ធិ មកពី​សាលា​អ៊ី​ធូ​ស្ទែ​ម ព្រះ​យុគន្ធរ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×