Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តកំពត​ដោះស្រាយ បញ្ហាដីធ្លី​រវាង ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន សូ ងួន ដោយ​ស្នេី​សុំ​ឲ្យ​ក្រុមហ៊ុន ផ្អាក​ការរុះ​រេី​ជា​បណ្តោះអាសន្ន​

spot_img

កំពត ៖​ លោក ជាវ តា​យ អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពត បាន​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន សូ ងួន ដែល​ស្ថិតនៅ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ និង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខ​ខេត្តកំពត​ហើយ​អភិបាលខេត្ត នឹង​ធ្វេី​ការ​ស្នេី​សុំ​ឲ្យ​ក្រុមហ៊ុន សូ ងួន ផ្អាក​ក្នុង​ការរុះ​រេី​ជា​បណ្តោះអាសន្ន និង​ប​ង្កេី​ត​ក្រុមការងារ​ចុះ​ពិនិត្យ​ដីស្រែ​ចំការ​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់​។​

សមាសភាព​អ​ញ្ជេី​ញ​ចូលរួម មាន ឯកឧត្ដម អភិបាល រង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោក​អភិបាលស្រុក​ឈូក លោក​មេឃុំ និង​តំណាង​ប្រជាពលរដ្ឋ ប្រមាណ ៤០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ត ទី ១៧ ខែ ធ្នូ ឆ្នាំ​២០២០ ។

​បន្ទាប់ពី​បាន​ស្តាប់​ការ​លេី​កឡេី​ង នូវ​បញ្ហា និង​សំណូមពរ​របស់​តំណាង​ប្រជាពលរដ្ឋ​រួចមក លោក ជាវ តា​យ ទទួលយក​សំណូមពរ​ទាំងអស់​ដែល​បាន​លេី​កឡេី​ង​នាពេលនេះ ដេី​ម្បី​យកទៅ​ពិនិត្យ​ឡេី​ង​វិញ និង​ធ្វេី​ការផ្ទៀងផ្ទាត់​ដោះស្រាយ​ជូន​បងប្អូន​។

​លោក អភិបាលខេត្ត នឹង​ធ្វេី​ការ​ស្នេី​សុំ​ឲ្យ​ក្រុមហ៊ុន សូ ងួន ផ្អាក​ក្នុង​ការរុះ​រេី​ជា​បណ្តោះអាសន្ន និង​ប​ង្កេី​ត​ក្រុមការងារ​ចុះ​ពិនិត្យ​ដីស្រែ​ចំការ​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់​អាស្រ័យ​ផល​ជាក់ស្តែង ដេី​ម្បី​ស្នេី​សុំ​រាជរដ្ឋាភិបាល​ធ្វើការ​កាត់​ជ្វៀ​ល​ចុះបញ្ជី​ជូន​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​2​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សន្តិសុខ​យាម​ដី ក្រុមហ៊ុន សូ ងួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ។ ចាប់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សន្តិសុខ​យាម​ដី​ក្រុមហ៊ុន សូ ងួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​នៅក្នុង​ភូមិ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ឃាត់ខ្លួន​បាន​ពីរ​នាក់ ជនដៃដល់​លាក់ខ្លួន​នៅលើ​ភ្នំ​ក្បែរ​កន្លែងកើតហេតុ ។

​ជនសង្ស័យ​ឃាត់ខ្លួន​ទាំងពីរ​នាក់​ឈ្មោះ ញ៉ា​ន សែង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​និង​ឈ្មោះ ស៊ឹម ថែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។​

​សូមជម្រាបថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា សូ ងួន បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង យក​កាំភ្លើង​កែច្នៃ​បាញ់​ទៅលើ​សន្តិសុខ​យាម​ដី​ក្រុមហ៊ុន​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅក្នុង​ភូមិ​ត្រពាំង​ផ្លាំ​ង ស្រុក​ឈូក ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ។​

​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា ករណីនេះ​កើតឡើង​រវាង​ក្រុមហ៊ុន សូ ងួន ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​រឿង​ដីធ្លី ដោយ​ក្រុមហ៊ុន​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា ទៅ​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន ហើយ​ប្រជាពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ថា ទៅ​ទន្ទ្រាន​ដី​របស់​ប្រជាពលរដ្ឋ​ហើយ​ក្រុមហ៊ុន​បានដាក់​សន្តិសុខ​យាម​ដី​នៅពេលដែល​ប្រចាព​ល​រដ្ឋ​ចូលមក គឺ​សន្តិសុខ​ដេញចេញ​។ នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ សន្តិសុខ​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ក្រុមហ៊ុន ត្រូវបាន​ប្រជាពលរដ្ឋ​ប្រើ​កាំភ្លើង​កែច្នៃ (​ប្រើ​គ្រាប់​កាំ​កង់​) បាន​បាញ់​ទៅលើ​សន្តិសុខ​បាន​បណ្តាល​ឲ្យ​របួស​ម្នាក់ និង​ម្នាក់ទៀត​ស្លាប់​។​

ជនរងគ្រោះ​ទាំងពីរ​នាក់ ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បាន​រងរបួស​ធ្ងន់​។ ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ស្លាប់​នៅនឹងកន្លែង​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×