Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី បន្ត​ការជួសជុល​និង​អ៊ុត​ផ្លូវ​ជាច្រើន​ខ្សែ​ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌដូនពេញ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្តសកម្មភាព​ជួសជុល​និង​អ៊ុត​កៅស៊ូ​កំណាត់​ផ្លូវ​លេខ​៧៤​ ស្រប​នឹង​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​បានធ្វើ​សកម្មភាព​នា​ថ្ងៃទី​១៧​ធ្នូ​នេះ​ក្រោយពី​ផ្លូវ​នេះ​ទទួលរង​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​។​

ក្រោម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​រសៀល​ថ្ងៃទី​១៧ ធ្នូ​នេះ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការជួសជុល​កែលំអរ​ផ្លូវ​ជាច្រើន​ខ្សែ​នេះ ដើម្បី​ឲ្យ​ការដ្ឋាន​ដំណើរការបាន​ល្អប្រសើរ​។​

ក្រុមមន្ត្រី​បច្ចេកទេស​បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវ​លេខ​៧៤​ដែល​ត្រូវ​អ៊ុត​កៅស៊ូ​បន្ថែម​នាពេលនេះ​មាន​ប្រវែង​២៦០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ​ដោយ​កែលំអរ​គ្រឹះ និង​ចាក់​អ៊ុត​កៅស៊ូ​ពីលើ​កៅស៊ូ​ចាស់​ប្រភេទ ម៉ាក​ដាំ​ដែល​បានធ្វើ​ឡើងជា​យូ​ឆ្នាំ​មកហើយ ដោយ​ចាក់​អ៊ុត​កៅ​បន្ថែម​ជា​លើកដំបូង​ដើម្បី​ធានា​ការប្រើប្រាស់​បានយូ ។​ម្យ៉ាងទៀត​កំណាត់​ផ្លូវ​នេះ ក៏​ជា​ផ្លូវ​ដែលមាន​​សារសំខាន់​លើ​ការរំដោះ​ចរាចរណ៍ និង​សម្រួល​លំហូរ​ចរាចរណ៍​នៅ​តំបន់​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ផងដែរ​។​

លោក​សាំ ពិសិដ្ឋ បាន​ឲ្យិ​ដឹងថា ក្រោយ​ទឹកជំនន់​ទឹកភ្លៀង​ស្រក​អស់ ផ្លូវ​ចំនួន ២៩​ខ្សែ​ក្នុងភូមិ​សាស្ត្រ​​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការខូចខាត​។​ក្រោម​អនុ សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការដឹកនាំ​ផ្លា​ល់ពី​លោក​ឃួ​ង ស្រេង ផ្លូវ​ដែល​ខូចខាត​ទាំងអស់​នឹងត្រូវ​បាន​ជួសជុល​កែលំអរ​ឡើងវិញ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន ក្តីសប្បាយ​រីករាយ​ក្នុងការ​ធ្វើដំណើរ​បាន​ងាយស្រួល​។​

អាជ្ញាធរ​ក៏​ដូច​មន្ត្រី​ជំនាញ បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ចំពោះ​ការរំខាន​ដោយមាន​ការបិទផ្លូវ ឬ​បិទ​ទីតាំង​បណ្តោះអាសន្ន​នៅពេល​ការដ្ឋាន​ចាប់ដំណើរការ​។ ការយកចិត្តទុកដាក់​របស់លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ពិតជា​បាន​ជួយ​សំរាល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​កែប្រែ​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង​ថែមទៀត​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ការជួសជុល​ផ្លូវ និង​ពង្រីក​ផ្លូវ​ទៅ​ដំណាលគ្នា​តែម្តង​។ ចំពោះមុខ​ក្នុង​ខណ្ឌដូនពេញ មាន​ផ្លូវ​លេខ ៧៤,​ផ្លូវ​លេខ​៧២,៧៦,​រង្វង់​មូល​គួច​កាណុង​និង​កំណាត់​ផ្លូវ​ប៉ាស្ទ័រ​ចាប់ពី​ផ្លូវ​លេខ​១១៤(​ផ្លូវ​ក្រមួនស​)​ដល់​ផ្លូវ​ព្រះសីហនុ​ប្រវែង​១៨០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​កន្លះ​នឹងត្រូវ​ធ្វើការ​ជួសជុល​កែលំអរ​ដោយ​ធ្វើ​គ្រឹះ​ជាថ្មី និង​ពង្រីក​បន្ថែម​នៅ​កន្លែង​ខ្លះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×