Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! លោកយាយ​ម្នាក់​បញ្ចប់​ការសិក្សា​សាកលវិទ្យាល័យ​ក្នុង​វ័យ ៨៨ ឆ្នាំ​

spot_img

​លោកយាយ​ម្នាក់​អាយុ ៨៨ ឆ្នាំ នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​ល្បីល្បាញ​ជាមួយ​ការកោតសរសើរ​ជាខ្លាំង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​គាត់​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ កាលពី​ដើមខែ​នេះ​។​

​លោកយាយ Sathaporn Phrom Sri ជា​អ្នកធ្វើការ​ផ្នែក​សង្គម​ម្នាក់ បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​សិល្បៈ​សេរី នៅ​សាកលវិទ្យាល័យ Chiang Mai Rajabhat ក្នុង​អាយុ ៨០ ឆ្នាំ​។​

​យោងតាម​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Thanaphat Nawakaew ជា​និស្សិត​ម្នា​ក់នៅ​សាកលវិទ្យាល័យ​បាន​ឲ្យ​ដឹងថា លោកយាយ Sathaporn បានបញ្ចប់​ការសិក្សា​នៅ​អាយុ ៨៤ ឆ្នាំ ហើយ​បានទទួល​សញ្ញាប័ត្រ​ជា​ផ្លូវការ​នៅ ៨៨ ឆ្នាំ​។​

​លោកយាយ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចូលរួម​ថ្នាក់រៀន​នៅ​ចុង​សប្តាហ៍ ហើយ​បើ​ទោះ​ពេលខ្លះ​លោកយាយ​មាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន ក៏​គាត់​មិនដែល​ខកខាន​ការសិក្សា​នោះទេ​។​

​លោកយាយ Sathaporn ទទួលបាន​ពិន្ទុ​មធ្យម ២,២៤ (GPA) ដែល​រួមបញ្ចូល​និទ្ទេស A លើ​មុខវិជ្ជា​ពីរ គឺ​សោ​ភ័​ណ្ឌ​តន្ត្រី និង​ប្រតិបត្តិការ​អាជីវកម្ម​មូលដ្ឋាន​។​

​យោងទៅតាម MGR Online បាន​ឲ្យ​ដឹងថា លោកយាយ Sathaporn គឺជា​សិស្ស​ចាស់​ជាងគេ​នៅក្នុង​ក្រុម​របស់គាត់ ហើយ​មិត្ត​រួម​ថ្នាក់​ក្មេង​បំផុត​របស់គាត់​មាន​អាយុ​ក្រោម​គាត់​យ៉ាងហោចណាស់ ៤០ ឆ្នាំ​។​

​លោកយាយ​បាន​មានប្រសាសន៍ថា​៖ «​អ្នក​មិនត្រូវ​គិតថា​អ្នក​ចាស់​ហើយ​ហួសពេល​សិក្សា​នោះទេ ទោះបីជា​អាយុ​របស់​អ្នក​ហួសកំណត់​នៃ​កម្លាំង​ពលកម្ម​ក៏ដោយ​។ ព្រោះថា​ចំណេះដឹង និង​បទពិសោធន៍ គឺ​គ្មាន​ដែន​កំណត់​ទេ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×