Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​អ្នកជំងឺ​១៧​នាក់​ជាសះស្បើយ​និង មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី បច្ចុប្បន្នភាព​ជំងឺ​កូ​វីដ​១៩ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នេះ មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​នោះទេ ហើយ​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១៧​នាក់ ជាសះស្បើយ បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៤១​នាក់ និង​២១​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។

​នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ទាំង​១៧​នាក់ រួមមាន​៖

១) បុរស​ជនជាតិខ្មែរ អាយុ​២០ ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

២) ស្ត្រីជន​ជាតិខ្មែរ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

៣) ស្ត្រីជន​ជាតិខ្មែរ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

៤) ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​កូនស្រី​ច្បង​របស់​អគ្គនាយក​ពន្ធ​នាគារ និង​ជា​អ្នកធ្វើការ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។​

៥) បុរស​ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ក្មួយប្រុស​របស់​អ្នកបើកបរ​ឲ្យ​អគ្គនាយក​ពន្ធនាគារ​។​

៦) កុមារា​ជនជាតិខ្មែរ អាយុ​៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ក្មួយប្រុស​របស់​អ្នកបើកបរ​ឲ្យ​អគ្គនាយក​ពន្ធនាគារ​។​

៧) បុរស​ជនជាតិខ្មែរ អាយុ​៣៩​ឆ្នាំ និង​៨)​កូនប្រុស​អាយុ​៣​ឆ្នាំ ស្នាក់នៅ​បុរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ក​ហាង​កុំ​ព្យួរ​ទ័​រ ឈ្មោះ​ឌី​ម កុំ​ព្យួរ​ទ័​រ ផ្លូវ​ព្រះសីហនុ​។​

៩) ស្ត្រីជន​ជាតិខ្មែរ អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

១០) បុរស​ជនជាតិខ្មែរ អាយុ ២១ ឆ្នាំ ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ជា​បុគ្គលិក​ហាង Carl’s Jr Burger ទួល​ទំពូង​។​

១១) ស្ត្រីជន​ជាតិខ្មែរ អាយុ​២៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចាកអង្រែលើ ខណ្ឌមានជ័យ ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូល​ហាង Zando សាខា​បឹង​កេងកង​។​

១២) បុរស​ជនជាតិខ្មែរ អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ជា​និស្សិត​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចូល​ហាង Zando សាខា​បឹង​កេងកង​។​

១៣) ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ បាន​ចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

១៤) បុរស​ជនជាតិខ្មែរ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ។​

១៥) ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

១៦) បុរស​ជនជាតិខ្មែរ​-​អាមេរិក អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​បុរី លឹម ឈាង​ហាក់ ផ្លូវ​វេ​ង​ស្រេង បានធ្វើ​ដំណើរ​មកពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

១៧) បុរស​ជនជាតិខ្មែរ អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា វត្ថុ​សំណាក​នៅសល់​ពីថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ២៤៧​សំណាក និង​វត្ថុ​សំណាក​នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ២៦៨​សំណាក សរុប​មាន​ចំនួន​ទាំងអស់ ៥១៥​សំណាក ដែល​នៅក្នុង​ចំនួន នេះ មាន​ចំនួន ៣៦៦​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ ២០២០ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ -១៩ ទាំងអស់ ។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ១៤៩​សំណាក​ទៀត ដែល​ត្រូវធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ (​ដោយសារ​វត្ថុ​សំណាក ទាំងនេះ ទទួលបាន​ក្រោយ​ម៉ោង ១៧:០០​នាទី​ល្ងាច​នៃ​ថ្ងៃ​ដដែល )​។​

​សរុប​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ពីថ្ងៃ​ទី ២៨​ខែធ្នូ​ឆ្នាំ 2020 រហូតដល់​ថ្ងៃទី 17 ខែធ្នូ​ឆ្នាំ 2020 មាន​ចំនួន 41​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នកជា​សះស្បើយ សរុប​ចំនួន ២៨​នាក់ (​ស្រី ១១​នាក់ និង​ប្រស់ ៧​នាក់​)​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×