Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា មិន​ឲ្យ​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​នៅក្រៅ​ឃុំ​

spot_img

​ភ្នំពេញៈ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ប្រកាស​សាលដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​បីនាក់ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​ពីរ​នាក់ នៅក្រៅ​ឃុំ​នោះទេ ពោលគឺ​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល​។

​ការប្រកាស​សាលដីកា​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នេះ​។​
​ការប្រកាស​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន បើកសវនាការ ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​បីនាក់ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​ពីរ​នាក់
​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ អ្នក​ទាំង​ប្រាំ​មិនមាន​វត្តមាន​ក្នុង​សវនាការ​នេះឡើយ​។​

​សូមជម្រាបថា លោក ថា ឡា​វី និង​កញ្ញា សូ មេត្តា ( ឬ កញ្ញា អេង ម៉ាឡៃ ) សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ពាក់ព័ន្ធ នឹង​ការចូលរួម​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​លេចធ្លោ​មួយរូប ។​
​នៅ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០ អនុប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្ម មុនី និង​ព្រះ​តេជគុណ កើត សា រ៉ា យ ដែលជា​សមាជិក​ខ្មែរ ថាវរៈ ដែរនោះ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការរៀប​ចំការ​ជួបជុំ ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ក្រុងភ្នំពេញ ។​

​នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ សមាជិកសមាគម និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សុភ័ក្ត្រ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោក​ចូលរួម ក្នុងការ​តវ៉ា​មួយ ។​
​អ្នក​ទាំង​ប្រាំ​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវរ ដល់​សន្តិសុខ​សង្គម និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​មណ្ឌល​អប់រំ កែប្រែ​ម​១ និង​ម​២ ក្នុង​រាជធានី​ភ្នំពេញ ៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×