Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា​នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៨

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ជាមួយ ឯកឧត្តម ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​កិច្ចប្រជុំ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល នឹង ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៨ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​ស្របតាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៧ កាលពី​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​រិះរក​វិធី និង​មធ្យោបាយ​នានា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​ពង្រីក​បន្ថែមទៀត​នូវ​វិសាលភាព នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ​។​

​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​នេះ ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៨ តាម​ប្រព័ន្ធ​វីដេអូ បញ្ជាក់​ច្បាស់​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​ភាគី​ទាំងពីរ ក្នុងការ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ថែរក្សា​មិត្ត​ភាពជា​ប្រពៃណី ភាពជា​អ្នកជិតខាង​ល្អ និង​ស្ថិរភាព​យូរអង្វែង រួមទាំង​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស ទាំងពីរ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×