Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភព​អង់គ្លេស និង​អៀឡង់​ខាងជើង ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​ទាំងអស់ ដល់​ព្រះរាជាណាចក្រ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត នៃ​ចក្រភព​អង់គ្លេស​និង​អៀឡង់​ខាងជើង កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ថ្ងៃទី​១៨​ខែធ្នូ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​ទាំងអស់ របស់​ចក្រភព​អង់គ្លេស និង​អៀឡង់​ខាងជើង ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស និង​អៀឡង់​ខាងជើង បាន​មានប្រសាសន៍ថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ តទៅ ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​។ រដ្ឋមន្ត្រី​ទាំងអស់​របស់​អង់គ្លេស បានសម្រេច​ថា នឹងមិន​បន្ត​អនុវត្ត​ការ​ព្យូ​រ​មួយផ្នែក នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់ សហភាព​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​សព្វាវុធ មកលើ កម្ពុជា​ទៀត​ទេ ដោយហេតុថា ចក្រភព​អង់គ្លេស បាន​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ មកលើ ក្រុមមនុស្ស​ងាយ​រងគ្រោះ​ជាច្រើន​នៃ​សង្គម​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ទាំង​កម្មករ​រោងចក្រ​ផងដែរ​។
​លោកជំទាវ​ឯកអគ្គរាជទូត បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​កំពុង​រិះរក​វិធី ដើម្បី​បង្កើត​កិច្ចសន្ទនា ទៀងទាត់ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​និង​វិស័យ​សិទ្ធិមនុស្ស និង​សេរីភាព ផ្សេងៗ​ទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការសម្រេច ចិត្ត​របស់​ចក្រភព​អង់គ្លេស​នេះ ដោយបាន​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ថា ជាការ​ជំរុញ និង​លើកទឹកចិត្ត​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថា ការសម្រេចចិត្ត​នេះ គឺ​ពិតជា​ដំណឹង​ល្អ​ស​ម្រេ​ប់​កម្មករ​កម្ពុជា​នៅពេលដែល​ពួក គេ​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​មហន្តរាយ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កម្ពុជា​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការកសាង​ទំនាក់ទំនង ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយ​ចក្រភព អង់គ្លេស​ទាំង​លើ​វិស័យ​ទ្វេភាគី និង​ពហុភាគី​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×