Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់ខ្លួន នៅលើ​ស្ពាន​ជ្រោយចង្វា មិនដឹង​ពី​មូលហេតុ​

spot_img

​ភ្នំពេញៈ បុរស ម្នាក់​បាន​ជិះ​ម៉ូតូ​ឡើងមក​លើ​ស្ពាន​ជ្រោយចង្វា ដើម្បី​លោតទឹក​សម្លាប់​ខ្លួនឯង តែ​សំណាងល្អ​ត្រូវបាន​បងប្រុស​ដែលជា​អ្នក់​បើកទូក​នេសាទ​ឃើញ​ទាន់ ទើប​ជួយសង្គ្រោះ​ជីវិត​បាន​ទាន់ពេលវេលា​។​

​ហេតុ​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០២០ នៅត្រង់ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រូបនោះ ជិះ​ម៉ូតូ​មួយគ្រឿង​ឡើងមក​លើ​ស្ពាន​ជ្រោយចង្វា ដើម្បី​លោតទឹក​សម្លាប់ខ្លួន ដោយ​មិនទាន់​ដឹងថា​រូបគាត់​មាន​វិបត្តិ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។

​ជនរងគ្រោះ​មានឈ្មោះ​វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ ឱ្យដឹងថា ជនរងគ្រោះ​ម្នាក់នេះ បាន​ជិះ​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង មក​ឈប់​នៅលើ​ស្ពាន ហើយក៏​បាន​ចុះ​ពីលើ​ម៉ូតូ​របស់ខ្លួន​រួច​ឡើងលើ​បង្កាន់ដៃស្ពាន លោត​ចុះទៅ​ក្នុង​ទឹកទន្លេ ដើម្បី​សម្លាប់ខ្លួន តែ​ត្រូវបាន​បងប្រុស​ដែលជា​អ្នក​បើកទូក​នេសាទ ក្រឡេកឃើញ​ទាន់ ក៏បាន​ជួយសង្គ្រោះ​រួច​ផុតពី​សេចក្ដីស្លាប់​។​

​ក្រោយពី​បាន​ជួយសង្គ្រោះ​បាន​ហើយ បងប្រុស​ក៏​នាំយក​ជនរងគ្រោះ មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ដែល​ប្រចាំ​នៅ​គោលដៅ​ទី​៣ ខាងក្រោម​ស្ពាន​យកទៅ​ធ្វើការ​សាកសួរ និង​ណែ​នាំនៅ​ដល់​រូបគាត់​ឈប់​ឲ្យ​គិត​ខ្លី​អ៊ីចឹង​ទៀត ហើយ​ក៏បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ជនរងគ្រោះ​ទៅផ្ទះ​វិញ​៕ រក្សា​សិទ្ធិ​ដោយ ៖ ហេង​វុត្ថា​

spot_img
×