Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ស្នើ​សមត្ថកិច្ច​ចុះបង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី ៣​ទីតាំង របស់ យាយ គង់ ក្នុង​ខណ្ឌដូនពេញ​

spot_img

​ភ្នំពេញ ៖ ទីតាំង​ហ្គេម​បាញ់​ត្រី ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មោះ យាយ គង់ បាន​បើក​លេង​ដោយ​រលូន មាន​រហូតដល់​ទៅ​បី​ទីតាំង ក្នុង​ខណ្ឌដូនពេញ ។​

​តាម​សេចក្ដីរាយការណ៍​ប្រជាពលរដ្ឋ​ថា ទីតាំង​ដែល​បើក​លេងល្បែង​ហ្គេម​បាញ់​ត្រី​ដែល​ខុស​នឹង​ច្បាប់​នោះ ទីមួយ​និង​ទី​ពីរ​នៅជាប់​ផ្សារ​សូរិយា​ម៉​ល ខាងត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។ ទីតាំង​ទី​៣ ស្ថិតនៅ​ផ្ទះ​លេខ​៥២Eoz តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ទីតាំង​ហ្គេម​បាញ់​ត្រី​ទាំងនេះ អាច​បណ្តាល​ឲ្យ​មាន​បទល្មើស​កើតឡើង​ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ ក្មេង​ប្រើប្រាស់​គ្រឿងញៀន តែងតែ​មក​ពពាក់ពពូន​គ្នា​នៅ​ទីនោះ ដែល​ប្រជាពលរដ្ឋ​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ នឹង​សមត្ថកិច្ច​ខណ្ឌដូនពេញ ជួយ​មាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ផង​។​

​កន្លងមក គេ​តែងតែ​ឃើញ​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ ចុះបង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ បានជា​ច្រើន​ធ្វើ​ឲ្យ​មាន​កោតសរសើ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដូច្នេះហើយ​សង្ឃឹមថា អាជ្ញាធរ​ខណ្ឌដូនពេញ នឹងមាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​របស់ យាយ គង់ ទាំងបី​ទីតាំង​ខាងលើនេះ​ផង​៕ រក្សា​សិទ្ធិ​ដោយ ៖ ពន្លឺ​

spot_img
×