Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​គាំទ្រ​ផង​! ជើង​ខ្លាំង​មិន​ញញើត​នឹង​គល់​ចេក គល់​ដូង ចូល​ហាត់​ក្លឹប​ហើយ និង​ត្រៀម​ឡើង​សង្វៀន​ផ្លូវការ ឆាប់ៗ​ខាងមុខ (​វីដេអូ​)

spot_img

ភ្នំពេញ៖ ​ប្រិយមិត្ត​មួយចំនួនធំ ប្រាកដ​ណាស់​បានដឹង​ហើយ ពី​បុរស​ម្នាក់​មើល​មួយ​ភ្លែត​ស្រដៀង​ស្តេច​ប្រដាល់​ថៃ ប៊ូ​ខាយ ដែល​ល្បីល្បាញ​ជាខ្លាំង ក្រោយពី​បានចេញ​វីដេអូ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ខ្លួន តាមរយៈ​ការ​ទាត់​បំបាក់​ដើម​ចេក និង​កុង​ស្មង​នឹង​គល់​ដូង​មួយ​ទំហឹងៗ​។​

​តែ​យ៉ាងណា បុរស​រូបនេះ​ដែលមាន​ឈ្មោះ លួច សុផល បាន​ឲ្យ​ដឹងថា តាមពិតទៅ​គាត់​ហាត់​បែបនេះ គឺ​ហាត់​ពី​គ្រូ​ផង និង​មើល​តាម​វីដេអូ​ពី​ក្បួន​ហាត់​របស់​ស្តេច​ប្រដាល់​ថៃ ប៊ូ​ខាវ ផង​។ សុផល បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​ស្រឡាញ់​ក្បាច់គុន​ខ្មែរ​នេះ​តាំងពី​វ័យក្មេង​មកម្ល៉េះ និង​ក៏មាន​ចិត្ត​ចង់​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ផងដែរ តែ​ឪពុកម្តាយ​មិន​ឲ្យ​ទៅ​ហាត់​។ តែ​ទោះយ៉ាងណា ដោយសារ​ចាប់​អាជីព​រត់​តាក់ស៊ី ហើយ​ធ្លាប់​ជួប​ឧបសគ្គ​ត្រូវ​ក្មេង​ពាល​ខូចៗ​ចង់​ធ្វើបាប គាត់​ក៏​ចាប់ផ្តើម​ហាត់​ក្បាច់គុន​នេះ ដើម្បី​ការពារ​ខ្លួន​។​

​បុរស​មានគ្រួសារ និង​កូន​៣​នាក់​ទៅហើយ​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​មិនទាន់​ហាត់ គាត់​បាន​ឡើង​វ៉ៃ​ចាញ់​គេ​ដល់​ទៅ​៣​ដង​។ ប៉ុន្តែ ដោយសារ​មាន​គេ​បង្អាប់ ក៏បាន​ធ្វើ​ឲ្យ​មានចិត្ត​ខំប្រឹង​ហាត់ រហូត​ឡើង​វ៉ៃ​នៅ​ជាយដែន​ឈ្នះ​រហូត (​សម្រាប់​គីឡូ​តូច​ដូចគ្នា​)​។​

​តែ​យ៉ាងណា ការហាត់​បែបនេះ​របស់គាត់​នៅមានកំរិត ដែល​អ្នកចេះ​បាន​ប្រាប់ថា ត្រូវ​ព្យាយាម​រត់​ឲ្យ​បាន​ទៀងទាត់ ទោះ​ឆ្អឹង​ដូច​ដែក​រឹងមាំ​យ៉ាងណា ក៏​មិនអាច​ទៅរួច​នឹង​អ្នក​ហាត់​ត្រឹមត្រូវ ព្រោះ​ចាញ់​សុះ​គេ​។​

​ដោយសារ​តែមាន​មហា​ន​ជាច្រើន​បានការ​ជម្រុញ​ទឹកចិត្ត និង​ចង់ឃើញ​លោក​ឡើង​សង្វៀន​ប៉ុស្តិ៍​ទូរទស្សន៍ ថ្មីៗ​នេះ លោក លួត សុផល បាន​សម្តេច​ចិត្ត​ឡើងមក​ភ្នំពេញ ចូល​ហាត់​នៅក្នុង​ក្លឹប​រាជ​សី​មាន​ប្ញ​ទ្ធិ របស់លោក​គ្រូ សេន ប៊ុន​ថេ​ន និង​លោកគ្រូ បឺត​ខាំ​។ បើតាម បឺត​ខាំ បាន​ប្រាប់​ឲ្យ​ដឹងថា ប្រសិនបើ​កីឡាករ​រូបនេះ​ហ្វឹកហាត់​ដិតដល់ និង​អាច​ឆ្លងកាត់​កូនសិស្ស​ជើង​ខ្លាំង​៣​រូប​របស់លោក ទទួលបាន​លទ្ធផល​ល្អ នោះ​រូបគេ​នឹង​អាច​ឡើង​សង្វៀន​ជា​ផ្លូវការ​នៅពេល​ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×