Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់ ឈរ​ចាំ​កាង​រថយន្ត​ដឹកឈើ​ប្រណីត ពី​ខេត្តក្រចេះ ទៅ​វៀតណាម​

spot_img

​ក្រចេះ ៖ មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ដុះ​ស្លែ​ខាង​កាង​រថយន្ត​ដឹកឈើ​ប្រណីត ពី​ខេត្តក្រចេះ កាត់​ស្រុក​ស្នួល ទៅ​ប្រទេស​វៀតណាម​មិនមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ណាមួយ​ឡើយ​។ បែបនេះ ទំនងជា​បាន​ផលប្រយោជន៍ ទុកជា​ឆ្នាំ​បាយ​ហើយ​មើលទៅ​។​

​ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹងថា ទីតាំង​ស្តុ​ប​ឈើ​ប្រណីត​មួយកន្លែង ដែល​សមត្ថកិច្ច​បានដឹង ហើយ​បែរជា​សម្ងំ​ឈឹង ធ្វើ​មិនដឹង​គឺ​មេ​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់ នៅក្នុង​ខេត្តក្រចេះ​។ ភូមិគ្រឹះ​មួយកន្លែង​ដែល​ព័ទ្ធរបង​ជិត ឃើញតែ​រថយន្ត​ស៊េរី​ទំនើប ចេញចូល​ទាំងយប់​ទាំង​ថ្ងៃ​។ ភូមិគ្រឹះ​ស្កឹមស្កៃ​នោះ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​7 បង្គោល​គីឡូ​លេខ​427 ភូមិ​អូរ​ព្រះ ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។

​បើតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា មាន​រថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង ដឹកឈើ​ចេញពី​ស្រុក​សៀម​ប៉ាង របស់​ថៅកែ​វៀតណាម​ម្នាក់ ឈ្មោះ​មិញ ខេត្តស្ទឹងត្រែង យកមក​ទម្លាក់​នៅផ្ទះ​លោក​ធី ហៅ ធី កា​ប៉ូ​។​
បន្ទាប់ពី​ដឹកឈើ​ចេញពី​ខេត្តស្ទឹងត្រែង ទៅដល់​ផ្ទះ​ស្តុក​ឈើ​ខាងលើ​នោះ ឈ្មោះ​ធី​កា​ប៉ូ ក៏បាន​បញ្ជា​កូនចៅ​ឲ្យ​ប្រើ​រថយន្ត​ដឹកជញ្ជូន​បន្ត ឆ្លងកាត់​ស្រុក​ស្នួល ទៅ​ប្រទេស​វៀតណាម​។​

​ប្រភព​បានឱ្យដឹង​ទៀតថា លោក កែវ ចំណាន មេព្រៃ​អូរ​គ្រៀង គឺជា​អ្នកគ្រប់គ្រង​តំបន់​នោះ​។ ខាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ប្រចាំ​នៅ​តំបន់​នោះដែរ​។​ក្រៅពី​រដ្ឋបាល​ព្រៃឈើ បរិស្ថាន នគរបាល កងរាជអាវុធហត្ថ​ខេត្តក្រចេះ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ផ្សេងទៀត មាន​រាប់​អស់​ប្រចាំ​ក្នុង​ខេត្តក្រចេះ ច្រើន​រាប់មិនអស់​ក៏​គ្មាន​ឃើញ​មាន​កាត​បង្ក្រាប​បទល្មើស ដឹកជញ្ជូន​ឈើ របស់​ឈ្មោះ​ធី​កា​ប៉ូ ចេញពី​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ ទៅ​ប្រទេស​វៀតណាម​។​

​ពេល​សួរ​ទៅ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ បាន​ប្រាប់ថា សមត្ថកិច្ច​ទាំងអស់ គ្រប់​ស្ថាប័ន​ត្រូវ​គ្នា​អស់ហើយ​ទោះបីជា​ដាក់​កម្លាំង​មកពី​ថ្នាក់លើ​ប៉ុណ្ណា​ក៏ដោយ ក៏​នៅតែ​ចាញ់​បារមី​មេ​ឈ្មួញ​ម្នាក់ ឈ្មោះ​ធី​កា​ប៉ូ​ដែរ​។ ឈ្មោះ​ធី​កា​ប៉ូ គឺជា​មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ម្នាក់ នៅក្នុង​ខេត្តក្រចេះ អ្នកណា​ក៏​ស្គាល់​ដែរ​មិន​ពិបាក​រក​ទេ ៕ រក្សា​សិទ្ធិ​ដោយ​៖​សំ​.​ណា​ង​

spot_img
×