Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​កាន់​កូនកាំបិត​ដើរ​តាមផ្លូវ ដើរ​បណ្តើរ ចាក់​ខ្លួនឯង​បណ្តើរ មិនដឹង​មូលហេតុ បណ្តាល​ឲ្យ​ស្លាប់​

spot_img

​ព្រះសីហនុ ៖ មាន​ករណី​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​កាន់​កូនកាំបិត​ដើរ​តាម​ដងផ្លូវ​ជាតិ​៤ រួច​អា​រក​ខ្លួនឯង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​ប្រាប់ថា បុរស​ម្នាក់​បាន​យក​កូនកាំបិត​តូច ចាក់​បំពង់ ក ខ្លួនឯង ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន រួច​ដើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចំណុច​ប្រជុំជន​វាលរេញ ដោយ​ដើរ​បណ្តើរ ចាក់​លើ ក ខ្លួនឯង​បណ្តើរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ភ្លាមៗ​សមត្ថកិច្ច​នគរបាល​បាន​ចុះ​អន្តរាគមន៍​ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក បន្តិចក្រោយមក​ជនរ​ង​គ្រោះ​បាន​ស្លាប់ មិនអាច​សង្គ្រោះ​បានឡើយ​។​

​ហើយ​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ករណី​ដែល​មិន​អាចជួយ​សង្គ្រោះបាន ដោយសារតែ​បុរស​រូបនេះ រត់​បណ្តើរ ចាក់​បំពង់ ក ខ្លួនឯង​បណ្តើរ រហូតដល់​ស្លាប់ ។ បុរសរងគ្រោះ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ ។ សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​យក​រថយន្ត​ពេទ្យ ដឹក​ទៅ​រក្សាទុក​បណ្តោះអាសន្ន​វ​ត្ត​សំរុង ឃុំ​សំរុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×