Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ចូលចិត្ត​ពងត្រី​ធំៗ បើ​ទិញ​ប៉ះ​អ៊ីចឹង សូម​ពិនិត្យ​ល្អិតល្អន់ មុន​យកទៅ​ធ្វើ​ម្ហូប ព្រោះ​ពណ៌​ក្រហម​បែបនេះ​ទាញ​ចេញមក​គឺ​សុទ្ធតែជា​….

spot_img

​ជឿជាក់ថា មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ពងត្រី ដូចជា​សម្លម្ជូរ​ពងត្រី ឬក៏​ចំហុយ​ពងត្រី ជាដើម​។ ប៉ុន្តែ ទោះយ៉ាងណា មិនមែន​អ្វីៗ​នៅក្នុង​ពងត្រី គឺ​សុទ្ធតែ​សុវត្ថិភាព​សម្រាប់​យកមក​ធ្វើ​ម្ហូប​នោះទេ​។​

​ជាមួយ​ការលើកឡើង​ខាងលើនេះ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Pertanian Satu Perniagaan ចេញពី​ក្នុងប្រទេស​ម៉ាឡេស៊ី បានធ្វើការ​ព្រមាន​ដល់​គ្រប់គ្នា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ប្រសិនបើ​ពួកគេ​ឃើញ​សរសៃ​ពណ៌​ក្រហម​នៅ​ជុំវិញ​ពងត្រី ព្រោះថា ទាំងនោះ​អាចជា​របស់​ផ្សេង​ក្រៅពី​ពងត្រី​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏បាន​សរសេរ​បន្តថា​៖ «​សម្រាប់​អ្នក​ដែលជា​អ្នក​ចូលចិត្ត​ពងត្រី ប្រសិនបើ​អ្នកឃើញ​អ្វីៗ​ពណ៌​ក្រហម នោះ​ប្រាកដ​ណាស់​ហើយ​វ វា​ពិតជា​ព្រួ​ន​តែម្តង​»​។​

​ក្រោយ​ការ​បង្ហោះ​នេះ ឃើញថា​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នក​និយម​ក​លេង​អ៊ិន​ធើរ​ណិ​ត ហើយ​រហូត​មកទល់ពេលនេះ មានមតិ​យោបល់​ជាង ១០០០​។ ក្នុងនោះ មនុស្ស​ជាច្រើន​លាន់មាត់​ថា ចប់​ហ្មង តើ​វា​ជាការ​ពិត ឬ​យ៉ាងណា ឃើញ​ហើយ​គួរ​ឲ្យ​ខ្ពើម​ខ្លាំងណាស់ ចង់​ក្អួត​។ រីឯ​អ្នកខ្លះ​ទៀតថា «​ចៃដន្យ​អី​ហូប​អត់​ដែល​ប៉ះ​ផង ហើយក៏​ជា​លើក​ទី​១​ដែរ ដែល​បានឃើញ​ឡើង​អ៊ីចឹង ហេតុនេះ​យើងទាំងអស់គ្នា​ត្រូវ​ប្រយ័ត្ន មុនពេល​យក​ពងត្រី​មក​ធ្វើ​ម្ហូប​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×