Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ស៊ីម៉ងត៍ វ៉ា​ជែង​ធ្លាក់​ប្រឡាយ​ទឹកស្អុយ នៅ​សង្កាត់​ព្រៃ​ស​

spot_img

​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ងត៍​ក្រុមហ៊ុន​CIMC បើក​លឿន​វ៉ា​ជែង​តែមាន​ឧបសគ្គ​ខាងមុខ គេច​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹកស្អុយ សំណាង​មិនមាន​មនុស្ស​រងរបួស​។

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​CIMC ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​4A- 8807 បើកបរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​ជែង​រថយន្ត​ធុន​ធំ​ខាងមុខ តែ​ដោយមាន​រថយន្ត​និង​ម៉ូតូ​មក​ខាងមុខ ទើប​គេច​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹកស្អុយ សំណាង​មិនមាន​មនុស្ស​រងរបួស​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់ ចំណុចកើតហេតុ​ដោយសារតែ​មិនមាន​មនុស្ស​រងរបួស និង​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទើប​ប្រគល់​ទៅ​ម្ចាស់​ស្ទូច​ទៅ​ជួសជុល​ខ្លួនឯង​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×