Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​ធានាបាន​នូវ​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត យិ​ត បុ​ណ្ណា រដ្ឋលេខាធិការក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​សកម្មភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ អនុវត្ត​ដោយ​ក្រុមហ៊ុន CPEC ដែល​កំពុង​ចាក់​ស្រទាប់​គ្រឹះ​ផ្លូវ​ប្រើប្រាស់​ប្រភេទ Cement Stabilize Base ។​

​ការចុះពិនិត្យ របស់ ឯកឧត្តម​រដ្ឋលេខាធិកា​រ គឺ​ដើម្បី​អាច​ធានាបាន​ថា ការសាងសង់​ផ្លូវថ្នល់​ត្រូវ​ប្រកបដោយ​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨.៣០​គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០.៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩.៨៩​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ ២,០០០​លាន​ដុល្លារ​អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​។​

​ទទឹង​តួ​ផ្លូវ​សរុប​នៃ​គម្រោង​ខាងលើ​នឹងត្រូវ​សាងសង់​រហូតដល់ ២៤.៥​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ទទឹង​២៣​ម៉ែត្រ ដែល​ក្នុងនោះ​រួមមាន​៖ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង​១៥​ម៉ែត្រ ចែកជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ៣.៧៥​ម៉ែត្រ ដែល​អនុញ្ញាតឱ្យ​យានយន្ត គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០​គ​.​ម ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​ដល់​១២០​គ​.​ម ក្នុង​មួយ​ម៉ោង​។​
​ឃឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ទទឹង ៣​ម៉ែត្រ​។ ចិញ្ចើមផ្លូវ​ក្រាល​បេតុង​កៅស៊ូ ទទឹង ២,៥០​ម៉ែត្រ សងខាង និង​ចិញ្ចើមផ្លូវ​ក្រាល​ក្រួស​ក្រហម ទទឹង ០,៧៥​ម៉ែត្រ​សងខាង​។ សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ២៦៣​កន្លែង ស្ពាន​តូច​ចំនួន ៥​កន្លែង ប្រវែង​សរុប ១០៥​ម៉ែត្រ ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០​កន្លែង ប្រវែង​សរុប ៦០១៥​ម៉ែត្រ​។ សាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន ៧​កន្លែង ផ្លូវ​ប្រសព្វ​ចំនួន ២៨​កន្លែង ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​ចំនួន ២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០​កន្លែង​។ សាងសង់​តំបន់​សេវាកម្ម ឬ​ចំណត​ឈប់សម្រាក​ចំនួន ៣​កន្លែង ចំណតរថយន្ត​ចំនួន​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន​៤​កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន​៩​កន្លែង​។ បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញា​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×