Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​បត់​ចូល​ឃ្លាំង​ការ៉ូ​មិន​ប្រយ័ត្ន ត្រូវបាន​រថយន្ត​កូរ៉េ បុក​ពីក្រោយ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​បត់​ចូល​ឃ្លាំង​មិន​ប្រយ័ត្ន ត្រូវបាន​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត បុក​ពីក្រោយ​ប​ណ្តោ​ល​ឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោង​២​និង​១០​នាទី នៅ​រសៀល​ថ្ងែ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ដែល​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស នៅក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើត​គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពាក់​ផ្លាកលេខ​ភ្នំពេញ 4A -1770 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុចកើតហេតុ ក៏បាន​បត់​ចូល​ឃ្លាំង​ការ៉ូ ដោយ​មិនបាន​មើល​ក្រោយ​ក៏បាន​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត បុក​ចំ​ក្រោយ ប​ណ្តោ​ល​ឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ឬ​ឯ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3C -9071​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្របគ្នា ។ ក្រោយពេល​កើតហេតុ​ក៏​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដាក់​និង​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំងពីរ​មក​ដាក់​គៀន ឱ្យ​ភាគី​បង្ក និយាយ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​តែម្តង​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×