Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ អ្នកនឹង​ជួប​ឱកាសល្អ ក្នុង​ការងារ ត្រូវ​សម្រួល​ចិត្តគំនិត ឥរិយាបថ ធ្វើ​ការធ្វើ​សង្ឃឹម​ប្រែក្លាយ​ឱកាស​ទៅជា​ការពិត​។ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា មានរឿង​ឈ្លោះប្រកែក​បន្តិចបន្តួច ត្រូវ​ទប់​អារម្មណ៍​កុំ​ឆេវឆាវ​ទើប​មិន​បង្ក​ជា​បញ្ហា​ធំ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ ពិបាក​រកឃើញ​ទិស​តំបន់ ត្រូវ​អត់ធ្មត់​ប្រឹងប្រែង​បន្តទៀត​។ ថ្ងៃនេះ​ប្រសិន​មាន​មនុ​ស្សរក​អ្នក​ឲ្យ​ជួយ​ផ្នែក​សេដ្ឋកិច្ច​គួរ​ជួយ​តាម​លទ្ធភាព ព្រោះ​នោះ​ក៏​ជា​វិធី​បង្កើត​ឱកាស​អនាគត​របស់​អ្នក​ទៅ​ថ្ងៃមុខ​។ មនោសញ្ចេតនា ងាយ​មានទំនាស់​មួរ​ម៉ៅ​ដាក់គ្នា​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​ល្អ​អាស្រ័យ​ដោយ​ការ​អំណត់​ព្យាយាម និង​សមត្ថភាព​ដ៏​ឆ្នើម​របស់​អ្នក​។ វិនិយោគ​អំណោយផល​ល្អ ចំណូល​ចូល​យ៉ាង​សន្ធឹក​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយ​ភាព​ប៉ិនប្រសប់​ក្នុង​ទំនាក់ទំនង ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​ដំណើរ​ទៅដោយ​រលូន ជោគជ័យ​។ ថ្ងៃនេះ​អ្នកជំនួញ​ដួ​ញ​ដូរ នឹង​ជា​ថ្ងៃ​ដ៏​កាក់កប បាន​ចំណេញ​ហួស​ពី​ការ​ស្មាន​។ មនោសញ្ចេតនា បាន​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់​ជាការ​ពេញចិត្ត និង​សុភមង្គល​បំផុត​របស់​អ្នក​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ​។ ការងារ មិនល្អ​ប្រសើរ មានរឿង​រំខាន​ចិត្ត​បន្តិច ត្រូវ​ដោះស្រាយ​ដោយ​ប្រយ័ត្នប្រយែង​។ ប្រសិន​មាន​អ្នក​ពឹងពាក់​ឲ្យ​ជួយ​ត្រូវ​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ក្រែង​ត្រូវ​ចាញ់បោក​គេ​។ មនោសញ្ចេតនា មិនល្អ ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ពោរពេញ​ដោយ​ការលំបាក ឧបសគ្គ ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​។ ថ្ងៃនេះ​ពុំ​សមស្រប​សម្រាប់​ការវិនិយោគ កុំ​ជំនះ​នាំ​ឲ្យ​ជួប​បរាជ័យ​ធំ​។ មនោសញ្ចេតនា រីកចម្រើន​ទៅមុខ នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់សង្ឃឹម​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ មាន​អ្នក​ជួយ​យកអាសា រាល់​ការលំបាក​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​យ៉ាង​រហ័ស​។ វិនិយោគ​អំណោយផល​ល្អ តែ​ក៏ត្រូវ​ចេះ​ស្មាន​កម្លាំង​ខ្លួន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ នឹង​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ ត្រូវ​ខំ​រក្សា​ទំនាក់ទំនង​ឲ្យ​ជាប់លាប់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ ពិ​បាន​ដូច​បំណង គួរ​យកចិត្តទុកដាក់​សម្រួល​អាកប្បកិរិយា​របស់ខ្លួន បញ្ចៀស​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​នាំ​ឲ្យ​ខូចប្រយោជន៍​ខ្លួន​។ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​សម្រាប់​រឿង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រាសី​កំពុង​ល្អ ពិសេស​គឺ​រាល់​ទំនាក់ទំនង​សហប្រតិបត្តិ​ការវិវត្ត​ន៍​ឈានឡើង​ហួស​ពី​ការរំពឹងទុក​។ ហិរញ្ញវត្ថុ​ស្ថិរភាព មានឱកាស​រក​ចំណូល​ច្រើន​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ភាព​សកម្ម​ក្នុង​ការងារ​ជួយ​ឲ្យ​អ្នកដោះស្រាយ​បញ្ហា​គ្រប់យ៉ាង​ដោយ​ជោគជ័យ និង​មានឱកាស​ពង្រីក​បន្ថែម​។ វិនិយោគ​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​ប្រឈម​ការប្រែប្រួល​ច្រើន​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សុភមង្គល​សម្រាប់​អ្នក​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំចរ​៖ រាសី​ស្រុតចុះ​។ ការងារ មានការ​ប្រែប្រួល​ច្រើន ត្រូវ​ត្រៀម​ស្មារតី​ទប់ទល់​។ ថ្ងៃនេះ​ពុំមាន​ឱកាស​ទាញ​លាភ​ចូល​ផ្ទះ ល្អ​បំផុត​គួរ​នៅ​ស្ងៀម​កុំ​ប្រថុយ ធ្វើ​អ្វី​ឲ្យ​សោះ​។ មនោសញ្ចេតនា កុំ​ឈរ​នៅ​ភ្នំ​នេះ​សម្លឹង​ទៅ​ភ្នំ​នោះ ត្រូវ​ចេះ​គោរព​នូវ​អ្វីដែល​ខ្លួន​កំពុងមាន​។ ទិស​នាំ​លាភ​ទ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន មានឱកាស​ពាណិជ្ជកម្ម​ល្អ ត្រូវបាន​ថ្នាក់លើ​ជឿទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​ជោគជ័យ មាន​ប្រាក់​ពេញៗ​ដៃ​។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

spot_img
×