Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​ម្តេចទៅ​! បងស្រី​ម្នាក់​ខំ​យក​ថវិកា 300$ ជូន​បុរស​អនាថា តែ​គាត់​បដិសេធ​ទទួលយក និង​ប្រាប់​ឲ្យ​យកលុយ​នេះ​ទៅ​… (​វីដេអូ​)

spot_img

ភ្នំពេញ៖ ​ប៉ុន្មាន​ថ្ងៃ​មកនេះ ព័ត៌មាន​ទាក់ទង​នឹង​បុរស​អនាថា​ដែល​មនុស្ស​ភាគច្រើន​គិតថា​គាត់​ហាក់​មាន​សតិ​មិន​ប្រក្រតី តែ​ទ្រី​ស្តី​យល់​ចឹ​ង​ជ្រៅជ្រះ​ដ៏​មិន​ស្មាន ឃើញថា​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាពិសេស​នៅលើ Tik Tok ដែល​មកទល់ពេលនេះ នៅតែ​កំពុង​ផ្ទះការ​គាំទ្រ​យ៉ាងច្រើន និង​សូម្បី​ពួកគេ​ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​ផងដែរ ដែល​បាន​ចេញមក​រិះគន់​បុរស​អនាថា​រូបនេះ​ភ្លាវៗ​តែឯង​។​

​ជាការ​ពិតណាស់ ដោយសារតែ​ពេញចិត្ត​ខ្លាំង នូវ​រាល់​ពាក្យសម្តី​របស់​បុរស​រូប​នេះ​ដែល​គេ​ស្គាល់​មានឈ្មោះ កែវ សុវណ្ណ ចេញមក​មួយ​ម៉ាត់ៗ​ពោរពេញ​អត្ថន័យ និង​ចាក់​ដោត ដោយ​យក​ច្បាប់​ជា​គោល ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​ត្រូវ​ចេះ​គោរព​ច្បាប់ គេ​ក៏បាន​សង្កេតឃើញ​អ្នកលេង Tik Tok មួយចំនួន​បង្ហាញ​អារម្មណ៍​រំជួលចិត្ត​ស្ទើរ​ស្រក់​ភ្នែក ក្រោយ​បាន​ស្តាប់​សម្តី​ទូន្មាន​ដ៏​ត្រឹមត្រូវ​របស់គាត់​រួច​។​

​អ្វីដែល​គួរ​ឲ្យ​ស្ងើចសរសើរ​ជាខ្លាំង​ទៀត​នោះ គឺ​កាលពី​ម្សិលមិញ​នេះ​ថ្ងៃទី​១៧ ខែធ្នូ ខណៈ​បងស្រី​ម្នាក់​បាន​ខំ​យក​ថវិកា​សប្បុរសជន​ចំនួន ៣០០ ដុល្លារ មក​ឲ្យ​គ្រាន់​ទុក​ចាយ ស្រាប់តែ​បុរស​រូបនេះ​បាន​និយាយថា គាត់​អរគុណ​ខ្លាំងណាស់​ចំពោះ​ទឹកចិត្ត​ដ៏​ធំធេង​នេះ ប៉ុន្តែ គាត់​សុំ​មិន​ទទួលយក​ទេ និង​ស្នើសុំ​បង​បងស្រី​ចិត្តធម៌​រូបនោះ​នាំ​យកលុយ​ទាំងនេះ ទៅជូន​ដល់​កុមារកំព្រា​វិញ​ទៅជា​ការប្រសើរ​ជាង ព្រោះថា​ពួកគេ​ខ្លះ​គ្មាន​ឪពុកម្តាយ​ជាទី​ពឹង​នោះទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sovan Nim Aura Pearl បាន​បង្ហោះ​ឲ្យ​ដឹងថា «​ថ្ងៃនេះ​នាំយក​ថវិកា​300$​ដែល​បងប្អូន​យើង​បរិច្ចាគ​ជូន​ប្អូនប្រុស​សុវណ្ណ តែ​គាត់​មិនបាន​ទទួលយក​ទេ ថែមទាំង​ប្រាប់ថា​យកលុយ​ហ្នឹង​ទៅជូន​ដល់​ក្មេង​កំព្រា​វិញ​ចុះ ទឹកចិត្ត​គាត់​ប្រពៃ​ណាស់ ចឹ​ង​បាន​ថា​កុំ​មើម​នុស្ស​តែ​សំបក​ក្រៅ​»​។

​ដោយឡែក​នៅថ្ងៃនេះ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ផងដែរ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់ សុវណ្ណ បងស្រី​ខាងលើ​ក៏បាន​បង្ហោះ​ឲ្យ​ដឹងថា ពេលនេះ​គាត់​នាំយក​ថវិកា​ចំនួន ៣០០ ដុល្លារ ដែល​ប្អូនប្រុស សុវណ្ណ បដិសេធ​យកៗ មក​ទិញ​នំចំណី​ដល់​ក្មេងៗ​កំព្រា​ចំនួន ៣​កន្លែង (​សៀម​រាម ប៉ោយប៉ែត និង​នៅ​ខាង​ស្រុក​ម៉ាឡៃ​) និង​នៅសល់ ១០០ ដុល្លារ ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក San Prum បាន​រៀបរាប់ថា “​ខ្ញុំ​ដឹង​ប្រវត្តិ​បុរស​ឈ្មោះ កែវ សុវណ្ណ នេះ​ច្បាស់​ជាង​អ្នក​ផុស​១​ចំនួន​តូច​ទៅទៀត បើ​អាណិត កែវ សុវណ្ណ គួរ​យក​គា​ត់ទៅ​ព្យាបាល​បញ្ហា​ស​សៃ​ប្រសាទ​របស់គាត់​។ ប្រវត្តិ​ខ្លីៗ : កែវ សុវណ្ណ ជា​ក្មេង​កំព្រា​ហើយ​ធ្លាប់​បួស​ជា​ព្រះសង្ឃ​បាន​៨​វស្សា កាល​នៅ​បួស កែវ សុវណ្ណ ជា​សង្ឃ​ដែល​ប្រឹងរៀន​ហួសហេតុ​អត់​សឹង​១​យប់​ទល់​ភ្លឺ​ក៏មាន ការពិបាក​ចិត្ត​ក្នុង​ផ្លូវ​ជីវិត​បានធ្វើអោយ​សង្ឃ កែវ សុវណ្ណ ចូលចិត្ត​ប្រើ​អារម្មណ៍​រវើរវាយ​ច្រើន​រួមទាំង​ការ​ប្រឹងរៀន​ខុស​ទំនង​ហួសកម្លាំង សង្ឃ កែវ សុវណ្ណ បាន​បែក​កម្មដ្ឋាន (​មាន​បញ្ហា​ខួ​ក្បាល​) រហូត​សម្រេចចិត្ត​លាចាក​ជាស​ង្ឃ​ចង់​ដើរ​ព​នេ​ត​ចរ​តាម​ដងផ្លូវ​។ នៅ​ឆ្នាំ​២០១៧ កែវ សុវណ្ណ ស្លៀកខោ​ជើង​ខ្លី​អត់​ពាក់អាវ ដៃ​កាន់​បដា​១​ផ្ទាំង​តូច​រត់​បំបោល​ចូល​ផ្ទះ​សម្ដេច​តេ​ជោ តែ​ត្រូវ​អង្គរក្ស​ឃាត់​សួរនាំ កែវ សុវណ្ណ បាន​ឆ្លើយថា​ចង់​ជួប​សម្ដេច​តេ​ជោ​ពិភាក្សា​ការងារ​ធំៗ ដោយមាន​ការសង្ស័យ​ជា​មនុស្ស​អត់​គ្រប់ទឹក អង្គរក្ស​យាម​នៅផ្ទះ​សម្ដេច​តេ​ជោ​ក៏បាន​ឲ្យ​អាហារ​និ ង​ទឹក​ហូប ហើយ​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​សួរនាំ​បន្ថែម ទើប​ដឹង​ច្បាស់​ថា​ជា​មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍​រវើរវាយ​របៀប​សរសៃប្រសាទ ប៉ូលិស​ប៉ុស្តិ៍​ក៏​ដោះលែង​ឲ្យ​ដើរ​តាម​ដងផ្លូវ​រហូតដល់​បច្ចុប្បន្នភាព​។ សេចក្ដី​ដូច​បាន​ក្រាប​សំពះ​ជំរាបជូន​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×