Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ តែងតាំង លោកស្រី បាន ស្រីមុំ ជា​អភិបាលខេត្ត​ប៉ៃលិន ចំណែក​លោក ផាន់ ចាន់​ធុល ត្រូវ​ផ្ទេ​ភារកិច្ច​មកជា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

spot_img

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោកស្រី បាន ស្រីមុំ អតីត​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក ផាន់ ចាន់​ធុល ដែល​ត្រូវបាន​ដំ​ឡើងជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ​។

​លោក ផាន់ ចាន់​ធុល ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក កើត សុធា ដែល​ចូលនិវត្តន៍ កាលពី​ខែមេសា ឆ្នាំ​២០១៨ ។ ដោយឡែក លោកស្រី បាន ស្រីមុំ ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ប៉ៃលិន ចាប់តាំងពី​ឆ្នាំ​២០១៣​មក​នោះ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក ផាន់ ចាន់​ធុល ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×