Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​ឆក់​កាបូប​ជនជាតិ​ចិន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជនជាតិខ្មែរ ពីបទ​ឆក់​កាបូប​ជនជាតិ​ចិន នៅ​ថ្ងៃទី​១៧ ធ្នូ ២០២០ វេលា​ម៉ោង​២១​និង​៣០​នាទី​។​

​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក BEAT ពណ៌​ក្រហម​-​ស ផ្លាកលេខ តាកែវ 1V-5325 បានធ្វើ​សកម្មភាព ឆក់​កាបូប​របស់​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស នៅតាម​បណ្តោយ​ផ្លូវ​ឆ្នេរ​អូរ​ឈើទាល ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រួច​ជិះ​គេចខ្លួន​យ៉ាង​លឿន​ឆ្ពោះទៅ​តាមផ្លូវ​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស ភា្ល​ម​នោះ​ជនរងគ្រោះ​បាន​ជិះ​រថយន្ត ១​គ្រឿង ម៉ាក LEXUS RX330 ពណ៌​ស ដេញតាម​ពីក្រោយ ពេល​ដេញ​ដល់​ចំណុច​មុខ​កាស៊ីណូ ស៊ីន​យ៉ុង​លិ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ម៉ូតូ​របស់​ជនសង្ស័យ​បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​កង់​បី (PASS APP)១​គ្រឿង ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ដួល​រងរបួស​ស្រាល ហើយ​ជនរងគ្រោះ​បានមក​ទាន់ រួច​ចុះ​ពី​រថយន្ត​ទៅយក​កាបូប​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ឆក់​បាន​ពី​គាត់​មកវិញ ហើយ​ឡើង​ជិះ​រថយន្ត​ចេញទៅ​បាត់ទៅ ។ ភ្លាមៗ​នោះដែរ​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​តែម្តង ។

​ជនសង្ស័យ​ទាំង​២​នាក់​៖ ១-​ឈ្មោះ អ៊ុក សម្បត្តិ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​រោងចក្រ​ទឹកកក​អូរ​៣ ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ២-​ឈ្មោះ ឃឹម តី ហៅ ពេជ្រ ភេទ​ស្រី (​ភេទ​ទី​៣) អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​ក្រោយ​ហេ​ភី​ប៊ឺ​ហ្គឺ ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​វត្ថុតាង​ចាប់យក​បាន​៖ ម៉ូតូ​១​គ្រឿង ម៉ាក BEAT ពណ៌​ក្រហម​-​ស ផ្លាក​លេ​ខៈ តាកែវ 1V-5325 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ។ ករណីនេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×