Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់រកឃើញសាកសពយន្តហោះដឹកមនុស្ស ៦៥នាក់ ដែលបានធ្លាក់ហើយ

spot_img

ក្រុមសង្គ្រោះអ៊ីរ៉ង់ បានរកឃើញទីតាំងយន្តហោះដឹកអ្នកដំណើរបានធ្លាក់នៅភ្នំ Dena ក្រោយការរងគ្រោះ១ថ្ងៃ ព្រោះតែអាកាសធាតុអាក្រក់ពេក។

តាម Press TV កងកម្លាំងស្វែងរកសង្គ្រោះជនរងគ្រោះនៅថ្ងៃម្សិលមិញនេះ បានទៅដល់កន្លែងកើតហេតុរបស់យន្តហោះដឹកមនុស្ស ៦៥នាក់ហើយ។

យន្តហោះ ATR-72 របស់ក្រុមហ៊ុន Aseman Airlines បានជួបគ្រោះថ្នាក់នៅល្ងាចថ្ងៃអាទិត្យ ១៨ កុម្ភៈ។ តាមនោះគ្រោះថ្នាក់បង្កឡើងដោយអាកាសអាតុមានអ័ព្ទក្រាស ធ្វើឲ្យយន្តហោះបំបុកគ្នានឹងជំរាលភ្នំ Dena ភាគខាងត្បូងអ៊ីរ៉ង់។ សមត្ថកិច្ចប្រទេសនេះប្រាប់ថា ពុំមានអ្នកនៅមានជីវិតទេ។

បណ្តាក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុពេលព្រឹកព្រលឹម ខណៈពេលដែលអាកាសធាតុគ្រាន់បើបន្តិច ទោះបីមានខ្យល់ខ្លាំងក្តី។

តំបន់យន្តហោះធ្លាក់ ស្ថិតនៅរយៈកម្ពស់ប្រមាណ ៣៥០០ម៉ែត្រ។ មានយន្តហោះគ្មានអ្នកបើកបរ ៥គ្រឿង និងឧទ្ធម្ភាគចក្រ ៥គ្រឿងដែរ ត្រូវបានចូលរួមយុទ្ធនាការស្វែងរកនេះ ទោះបីអាកាសធាតុអាក្រក់នេះបង្កការពិបាកក្តី។

គួររំលឹកថា យន្តហោះជួបគ្រោះថ្នាក់នេះ បានត្រៀមចុះចតនៅទីក្រុង Yasuj ។ បច្ចុប្បន្នមូលហេតុនាំឲ្យមានគ្រោះថ្នាក់នៅពុំទាន់បានអះអាងទោះបីពេលនោះអាកាសធាតុពិតជាអាក្រក់ខ្លាំងណាស់។ ខ្យល់ខ្លាំងព្រិលធ្លាក់ក្រាស់ ព្រមទាំងអ័ព្ទ បានរារាំងការរុករក និងចូលកៀកកន្លែងកើតហេតុ។

ម្យ៉ាងទៀតយន្តហោះដែលធ្លាក់នេះទើបត្រូវបានដាក់ឲ្យប្រើប្រាសវិញ ប៉ុន្មានខែមុន បន្ទាប់ពីវាសំចនចោលអស់ពេល ៧ឆ្នាំ នៅលើផ្ទៃដី។

ប្រធានាធិបតីអ៊ីរ៉ង់ បានសំណូមពរឲ្យបើកការស៊ើបអង្កេតរឿងនេះភ្លាម៕ សូយន

spot_img
×