Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសៅរ៍ ទី ១៩ ខែធ្នូ ឆ្នាំ ២០២០​

spot_img

នៅ​ថ្ងៃ​សៅរ៍​នេះ​សូម​ធ្វើការ​បួងសួង​អោយ​ក្លាយជា​ថ្ងៃ​លាង​គ្រោះ​ចង្រៃ​សត្រូវ​ក្លាយជា​មិត្ត​និង​ត្រូវជា​ថ្ងៃ​នាំ​លាភ​និង​ទ្រព្យសម្បត្តិ​ឡើង​ខ្ពស់​សម្រាប់​ឆ្នាំ​ទាំង​១២​នេះ ។​

​ការមើល​ទិស​បេះដូង​រស់នៅក្នុង​ការធ្វើ​ដំណើរ និង​ការប្រកប​របរ​រកស៊ី​ផ្សេងៗ​អស់លោកអ្នក​ត្រូវប្រកាន់យក​តាម​ទិស​បេះដូង​រស់​នេះ​គឺ​ថ្ងៃ​សៅរ៍​នេះ​នឹង​បាន​សុខ​និង​ជោគជ័យ​នៅ​ខាង​ទិសទក្សិណ​។ បើ​មើល​បេះដូង​ស្លាប់​ថ្ងៃ​សៅរ៍​នេះ​កុំ​ចរយាត្រា​ទៅ​ទិសឧត្តរ​ធ្វើ​អ្វី​មិន​គាប់ប្រសើរ​ឡើយ​។ ចំពោះ​ការមើល​តាម​ទំនាយ​ជ័យ​ឫស​តាម​ការ​អង្គុយ​អោយមាន​សិរី​សួស្តី​ជ័យ​មង្គល​ក្នុង​ការរៀប​មង្គលការ​ឬ​សែនព្រេន​ផ្សេងៗ​និង​បើ​ចង់​ទទួលបាន​ជោគជ័យ​ក្នុងការ​លេងល្បែង​អ្វីមួយ​នោះ​សូម​អង្គុយ​នៅ​ខាង​ទិសទក្សិណ​បែរមុខ​ទៅរក​ទិសពាយ័ព្យ​ទំនាយ​ទាយ​ថាបើ​កាលណា​បាន​ប្រតិបត្តិ​តាម​នេះ​ពិតមែន​ពិតជា​មានជោគ​ជ័យ​គ្រប់​កាលៈទេសៈ​។

​ម៉ោង​ចេញដំណើរ​ដំណើរ​ពី​ផ្ទះ​ប្រកបទៅដោយ​ជោ​ជ័យ​និង​សិរី​សួស្តី​មួយថ្ងៃ​ពេញ​នៅក្នុង​ថ្ងៃ​សៅរ៍​នេះ ពុក​ម៉ែ​បងប្អូន​ត្រូវ​ដឹង​ម៉ោង​សុខ​ម៉ោង​គ្រោះ​ដូចខាងក្រោម ៖

-​ចាប់ពី​មាន់រងាវ​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​គឺជា​ម៉ោង​យប់​ព្រឹក​គឺជា​ម៉ោង​០១ នោះ​មានន័យថា​ការធ្វើដំណើរ​និង​ការធ្វើ​ជំនួញ​ផ្សេងៗ​មិនល្អ​ឡើយ ជាពិសេស​មិនគួរ​ធ្វើដំណើរ​ឆ្ងាយ​ឡើយ ហើយ​បើ​ធ្វើដំណើរ​គួរ​ប្រយ័ត្ន​ចរាចរណ៍​ខ្ពស់បំផុត​នៅ​ចន្លោះ​ម៉ោង​នេះ ។​

-​ចាប់ពី​ម៉ោង ៦​និង​៣០​ព្រឹក ដល់​ម៉ោង ១១​និង​០០​ព្រឹក នៅ​ចន្លោះ​ម៉ោង​នេះ​គឺជា​ម៉ោង​០៤​មានន័យថា​នៅ​ចន្លោះ​ម៉ោង​នេះ​គឺ​ល្អ​ណាស់​ធ្វើ​អ្វី​ទទួលបាន​ជោគជ័យ គ្មាន​គ្រោះកាច​អ្វី​អាច​ចូលមក​បានឡើយ​គឺមាន​តែ​ទទួលបាន​នូវ​លាភ​បរិបូរណ៍​។​

-​ចាប់ពី​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ដល់​ម៉ោង​២​និង​០០​នាទី​រសៀល ជា​ម៉ោង​អន្តរាយ​ធ្វើ​ជំនួញ​រកស៊ី​ជួញដូរ​ផ្សេងៗ​មិនគួរ​ចេញ​នៅ​ម៉ោង​នេះឡើយ​អាច​នឹងត្រូវ​បាត់បង់​ទ្រព្យសម្បត្តិ​អន្តរាយ​ជាមិនខាន​ឬ​មិនត្រូវ​បោះទុន​រកស៊ី​ឡើយ​។​

-​ចាប់ពី​ម៉ោង​២​និង​០០​នាទី​រសៀល ដល់​ម៉ោង​៥​ល្ងាច គឺ​ទទេ​គ្មានអ្វី​សោះ​មានន័យថា​មិន​ទទួលបាន​លាភ​អ្វី​ឡើយ ហើយក៏​មិន​ជួប​គ្រោះ​អ្វី​នោះដែរ​។​

-​ចាប់ពី​ម៉ោង ៥​ល្ងាច​ដល់​ម៉ោង​ចូល​គេង គឺជា​ម៉ោង​០២​ជា​ម៉ោង​សុខសាន្ត​ធ្វើដំណើរ​ទៅណា​មក​ណា​គឺ​បាន​សុខ​ល្អ​ណាស់​នៅក្នុង​ចន្លោះ​ម៉ោង​នេះ ។​

ឆ្នាំជូត​

​កណ្តុរ​នាំ​លាភ​ជួបតែ​រឿង​ល្អៗ​ក្នុង​ជីវិត​មាន​លាភ​មានសំណាង​ជួបតែ​មនុស្ស​ជួយ​យកអាសា​ជ្រោមជ្រែង​គឺ​សម្រេច​រាល់​ក្តី​បំណង​។
​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​ផ្កាឈូក​។ លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២១​និង​លេខ​៨២ សូម​ខ​មិន​លេខ​៦៦៦​យក​លាភ​សម្បត្តិ​ទេវតា​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​ចំពោះ​៕

​ឆ្នាំឆ្លូវ​

​គោ​នាំ​លាភ​នាំ​ជ័យ​ប្រាថ្នា​អ្វី​គឺ​តែង​បានសម្រេច ហើយ​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។​
​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​ពណ៌​នាំ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​១១​និង​លេខ​៦១ ។​សូម​ខ​មិន​យក​លេខ​៥៥៥​យក​លាភ​សម្បត្តិ​អភិជន​មាន​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​៕

​ឆ្នាំខាល​

​ខ្លា​នាំ​លាភ​សេដ្ឋី​ចិញ្ចឹម​មាន​ប្រាជ្ញា​ឈ្លាសវៃ​មានគំនិត​ភ្លឺ​ថ្លា​ហើយ​អនាគត​វិញ​នោះ​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។
​ម៉ោង​នៃ​លាភ​សំណាង ៖ ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨​យប់ ។​
​ពណ៌​នៃ​លាភ​សំណាង ៖ ពណ៌​ស​និង​លឿង​។​
​លេខ​នៃ​លាភ​សំណាង ៖ លេខ​៤៨ និង​លេខ​៥៩​។ សូម​ខ​មិន​លេខ​៦៩៩​យក​លាភ​គ​ហិប​តី​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហេង​ហេង​មិន​ខ្វះ​ចាយ​ឡើយ ។​

​ឆ្នាំថោះ​

​ទន្សាយ​មន្ត្រី​ចិញ្ចឹម​មាន​បារមី​តេជះ​មានអំណាច មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ធ្វើ​ឲ្យ​អនាគត​របស់​លោកអ្នក​បាន​ក្លាយជា​អ្នកមាន​សម្បត្តិ​មហាសាល​។​
​ម៉ោង​នៃ​លាភ​សំណាង ៖ គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់ ។​
​ពណ៌​នៃ​លាភ​សំណាង ៖ ខ្មៅ​និង​ស​
​លេខ​នៃ​លាភ​សំណាង ៖ ៦៩​និង​លេខ​៩៩​។​
​សូម​ខ​មិន​យក​លេខ​៩៩៩​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​។​

​ឆ្នាំរោង​

​នាគរាជ​ទេវតា​ចិញ្ចឹម​ធ្វើ​កិច្ចការ​អ្វីមួយ​តែងមាន​គំនិត​ជ្រះថ្លា ហើយ​ធ្វើ​អ្វីមួយ​នោះ​តែ​បានសម្រេច​។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
​ពណ៌​នៃ​លាភ​សំណាង ៖ ប្រផេះ​និង​បៃតង​។​
​លេខ​នៃ​លាភ​សំណាង ៖ ២០​និង​លេខ​៦៦​។ សូម​ខ​មិន​លេខ​៧៧៧ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ ៕

​ឆ្នាំម្សាញ់​

​ពស់​ទេវតា​ចិញ្ចឹម​នាំ​លាភ​នាំ​ជ័យ​មាន​មនុស្សម្នា​ជា​ស្រឡាញ់​និង​សាទរ ។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង ៖ ទឹកក្រូច​និង​ស​
​លេខ​នៃ​លាភ​សំណាង ៖ ៧៧​និង​លេខ​៨៩ ។ សូម​ខ​មិន​លេខ​២២២ យក​លាភ​សម្បត្តិ​ឧកញ៉ា​។​

​ឆ្នាំមមី​

​សេះ​នាំ​លាភ​នាំ​ជ័យ​នាំ​សុភមង្គល​ប្រាថ្នា​អ្វី​បានសម្រេច​ហើយ​អនាគត​វិញ​នោះ​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង ៖ បៃតង​និង​ក្រហម​
​លេខ​នៃ​លាភ​សំណាង ៖ ៧៧​និង​លេខ​៩៩ ។ សូម​ខ​មិន​យក​លេខ​៨៩៩ យក​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​។​

​ឆ្នាំមមែ​

​មមែ​មាន​បារមី​តេជះ​មានអំណាច​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូចធំ​ធ្វើ​ឲ្យ​អនាគត​អ្នក​ក្លាយជា​មនុស្ស​មានសម្បត្តិ​មហាសាល​។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
​ពណ៌​នៃ​លាភ​សំណាង ៖ ខ្មៅ​និង​ស្វាយ​
​លេខ​នៃ​លាភ​សំណាង ៖ ១៩ និង​លេខ​២៩​។​
​សូម​ខ​មិន​លេខ​៧៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ឆ្នាំវក​

​ស្វា​ទេព​ឧបរាជ​ចិញ្ចឹម មាន​បារមី​តេជះ​មានអំណាច មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូចធំ​ដើម្បីអោយ​អនាគត​អ្នក​បាន​ក្លាយជា​មនុស្ស​មា​ន​យសស័ក្តិ​ខ្ពស់ និង​មានសម្បត្តិ​មហាសាល ។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ម៉ោង​៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​
​ពណ៌​នៃ​លាភ​សំណាង ៖ ស​និង​ខ្មៅ​
​លេខ​នៃ​លាភ​សំណាង ៖ ០១ និង​លេខ​៦៩
​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី ។​

ឆ្នាំរកា​

​មាន់​ឧបរាជ​ចិញ្ចឹម​មាន​លាភ​មានជ័យ​រាសី​ឡើង​ខ្ពស់ មាន​មនុស្សម្នា​ជាច្រើន​នាំគ្នា​ស្រឡាញ់​រាប់អាន​សាទរ​។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ៤​ព្រឹក​ដល់​៥​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង ៖ ទឹកក្រូច​និង​ឈាមជ្រូក​។​
​លេខ​នៃ​លាភ​សំណាង ៖ ២៧​និង​លេខ​៤៩ ។​
​សូម​ខ​មិន​លេខ ៨៨៨ យក​សម្បត្តិ​អភិជន​។​

​ឆ្នាំច

​សុនក​នាំ​លាភ​ឧកញ៉ា​ចិញ្ចឹម​នាំ​លាភ​សំណាង​ឈ្នះ​អស់​មាស​ត្រូវ ប្រាថ្នា​អ្វី​គឺ​តែង​បានសម្រេច​។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ៧​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
​ពណ៌​នៃ​លាភ​សំណាង ៖ ផ្ទៃមេឃ​និង​ស្វាយ ។​
​លេខ​នៃ​លាភ​សំណាង ៖ ៤៥ និង​លេខ​៦៦​។​
​សូម​ខ​មិន​លេខ​៩៩៩ យក​សម្បត្តិ​មហាសេដ្ឋី ៕

​ឆ្នាំកុរ​

​ជ្រូក​នាំ​លាភ​នាំ​ជ័យ​នាំ​សុភមង្គល ប្រាថ្នា​អ្វី​ក៏​តែង​បានសម្រេច​ហើយ​អនាគត​វិញ​នោះ​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ។​
​ម៉ោង​នៃ​លាភ​សំណាង ៖ ៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង ៖ ស​និង​ក្រហម​
​លេខ​នៃ​លាភ​សំណាង ៖ ១១​និង​លេខ​៦១​។​
​សូម​ខ​មិន​លេខ​៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ៕

spot_img
×