Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជនជាតិ​ចិន​ជា​អ្នក​នាំ​ភ្ញៀវ​នៅកាស៊ី​ណូ ស៊ី​ង​តា​លូ​ករណី​រក្សាទុក​កាន់កាប់​អាវុធខ្លី និង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់

spot_img

​ខេត្ត​ព្រះសីហនុ ៖ កម្លាំង​ជំនាញ​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស កំពុង​ជិះ​រថយន្ត​ម្នាក់ឯង​តាមផ្លូវ​ឆ្នេរ​អូរ​ឈើទាល ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើ​ការឆែកឆេរ​នៅលើ​ខ្លួន​ជនសង្ស័យ រកឃើញ​គ្រឿងញៀន​ជាច្រើន និង​អាវុធខ្លី ១​ដើម​បន្ថែមទៀត នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២៣​និង​០០​នាទី​។​

​ជនសង្ស័យ​ឈ្មោះ TANG ZHANG WEI ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នក​នាំ​ភ្ញៀវ​នៅកាស៊ី​ណូ ស៊ី​ង​តា​លូ លិខិត​ឆ្លង​ដែល (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ​សណ្ឋាគារ អា​លី​យ៉ា ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​វត្ថុតាង​ចាប់​យកបាន​រួមមាន -​អាវុធខ្លី ០១​ដើម ម៉ាក Zoraki 2914-TD មាន​លេខ​សម្គាល់ៈ 0620-000002, បង់​កាំភ្លើង ០១ មាន​គ្រាប់កាំភ្លើង ០៩​គ្រាប់ ។ -​គ្រឿងញៀន ១០​កញ្ចប់ -​ថ្នាំ​គ្រាប់​ពណ៌​ក្រហម មាន​អក្ស WY ០១​កញ្ចប់ មាន​០៥​គ្រាប់ ។ -​ក្រដាស​អា​លុយ​មី​ឡូ​ម​សម្រាប់​ប្រើ​គ្រឿងញៀន មួយចំនួន ។ -​រថយន្ត ០១​គ្រឿង​ម៉ាក LEXUS RX330 ពណ៌​ប្រផេះ ស្លា​កលេ​ខៈ ភ្នំពេញ 2BA-4980 ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×