Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​នេះ​នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែន ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​

spot_img

ឧ​ត្ត​រ​មានជ័យ​៖ ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​មក​ពិនិត្យ មើល​ការរស់នៅ​របស់​សត្វ​ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែល​គេ​ស្គាល់​ថា​ជា​សត្វ​ដំរី​ដ៏​ឯកោ​បំផុត​លើ​លោក​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​មើលថែរក្សា​ដោយ​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​។

​ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​លែង​ឯកោ​ទៀតហើយ​ក្រោយពេល​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​ប៉ា​គី​ស្ថាន​ឱ្យមក​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​នៃ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មក​។ រហូតមកទល់​ពេលនេះ ដំរី​ខា​វ៉ាន់​បាន​ផ្តើម​ជីវិត​ថ្មី និង​ក្តីសង្ឃឹម​ថ្មី​របស់ខ្លួន​នៅក្នុង​ជម្រក​ថ្មី​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់ជូន ហើយ​ដំរី​ខា​វ៉ាន់ ក៏បាន​បន្ស៊ាំ​ខ្លួន​បាន​យ៉ាង​ល្អ​នឹង​បរិស្ថាន​ថ្មី ហើយ​ជាង​នេះ​គឺ​ការធ្វើទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ដំរី​ញី​ទាំង ៣ ក្បាល​នៅក្នុង​ទីជម្រក​នៃ​តំបន់​នោះ​។​

​កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។ ដំរី​ខា​វ៉ាន់​ជា​ដំរី​ឈ្មោល មាន​អាយុ ៣៦ ឆ្នាំ​ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​ជួយសង្គ្រោះ​ពី​សួនសត្វ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​តាមរយៈ​ការតស៊ូ ផ្នែក​ច្បាប់ ហើយ​ចុងក្រោយ​តុលា​កំពូល​របស់​ប៉ា​គី​ស្ថាន​បានសម្រេច​ឱ្យ​ដំរី​ខា​វ៉ាន់​ត្រូវមាន​សេរីភាព និង​បញ្ជូនមក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។​

​ដំរី​ខា​វ៉ាន់​គឺជា​ប្រភេទ​ដំរី​អាស៊ី​ដែលជា​ប្រភេទ​រង​ការគំរាមកំហែង ហើយ​កម្ពុ​ជាមាន​ប្រភេទ​ដំរី​អាស៊ី​នេះ​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល​ដែល​កំពុងតែ​រស់ នៅក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ក្នុង​ខេត្តរតនគិរី​និង​មណ្ឌលគិរី និង​នោ​ក្នុង​តំបន់ ជួរ​ភ្នំ​ក្រវ៉ា​ញ​។ កម្ពុ​ជាមាន​ដំរី​ស្រុក​ប្រមាណ​ជាង ៧០ ក្បាល​ផងដែរ​។​

​សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​នេះ​នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែន ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ មានជ័យ​ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក គោលបំណង​បង្កើត​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ បង្កើន​នានា​ព​ន្ធុ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×