Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនៅមានជីវិត ក្រោយការបាញ់រះនៅសាលារៀនអាមេរិក ផ្ទុះកំហឹងជាមួយលោកត្រាំ

spot_img

ក្រុមសិស្សទាំងឡាយបានលើកឡើងថា​ លោកត្រាំ គិតគូរតែខ្លួនឯងក្រោយពេលដែលលោកបានធ្វើការស្តីបន្ទោសចំពោះ FBI
ដែលរំលងចោលសញ្ញាព្រមានពីសោកនាដកម្មទើបកើតឡើងថ្មីៗនេះ បណ្តាលឲ្យមនុស្សស្លាប់ ១៧នាក់។

ប្តីប្រពន្ធលោកត្រាំ បានទៅសួរសុខទុក្ខជនរងគ្រោះម្នាក់ នៅសាលាមធ្យមសិក្សា Stoneman Douglas កាលពីថ្ងៃទី១៦ កុម្ភៈ

នៅយប់ថ្ងៃ ១៧ កុម្ភៈ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសសេរអត្ថបទលើ Twitter ដោយស្តីបន្ទោសស្នងការស៊ើបអង្កេតសព័ន្ធអាមេរិក (FBI) ដែលបានរំលងចោលនូវសញ្ញាព្រមានជាច្រើនពីសំណាក់ជនដៃដល់។

តាម CNN, Tweet របស់លោកត្រាំ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផ្ទុះកំហឹង ក្នុងនោះរួមមានសិស្សជាច្រើនដែលបានរួចជីវិតពីការបាញ់រះ។ សិស្សម្នាក់សរសេរថា ៖ មិត្តរួមការសិក្សាជាមួយខ្ញុំ១៧នាក់ បានស្លាប់ នោះជាចំនួនអនាគតជាយុវវ័យ១៧នាក់ និងជាមិត្ត១៧នាក់ ដែលគេប្លន់យកជីវិត (ប៉ុន្តែលោកវិញ) ពេលណាក៏និយាយតែអំពីខ្លួនឯង។

មនុស្សម្នាក់ទៀតបានរិះគន់យ៉ាងចាស់ដៃថា មនុស្ស ១៧នាក់​ ដែលគ្មានកំហុសត្រូវបានសម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅសាលារៀនរបស់ខ្ញុំ
តែទីនោះពួកគេគួរតែទទួលបានសុវត្ថិភាព។ ជីវិតរបស់ពួកគេត្រូវបានបញ្ចប់មួយប៉ប្រិចភ្នែក។ លោកជាប្រធានាធិបតីអាមេរិក តែបែរ ជាបង្វែយករឿងរកស៊ីមកធ្វើជាមូលហេតុទៅវិញ។ គួរកត់សម្គាល់ថា ក្នុងអត្ថបទខាងលើលោកត្រាំ នៅបានសរសេររឿងនេះជាប់ជាមួយការដែល FBI រវល់ស៊ើបអង្កេតករណីរុស្ស៊ីអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០១៦។

មនុស្សរាប់រយនាក់ បានចូលរួមធ្វើបាតុកម្មឲ្យកែប្រែច្បាប់ប្រើប្រាស់អាវុធ កាលពីថ្ងៃ ១៨ កុម្ភៈ។

ម្សិលមិញនេះសេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកនឹងរៀបចំ”ពិធីស្តាប់យោបល់”របស់សិស្សនិងគ្រូ នាសាលា Marjory Stoneman Douglas នៅស្នាក់ការក្រុង Parkland
ក្នុងថ្ងៃ ២១ កុម្ភៈ។

សិស្សសាលា Emma Gonzalez យំខ្សឹបខ្សួល ពេលនិយាយពីមិត្តភក្តិរបស់ខ្លួន

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន David Hogg, សិស្សម្នាក់នៅមានសំណាងមានជីវិតបានស្រែកខ្លាំងៗថា “លោកជាប្រធានាធិបតី លោកមានកាតព្វកិច្ចត្រូវសាមគ្គីពលរដ្ឋទាំងអស់ ពុំមែនបំបែកបំបាក់យើងខ្ញុំទេ។ សាច់ឈាមរបស់ក្មេងអាមេរិកកំពុងហូរធ្លាក់ក្នុងដៃលោក។ គប្បីធ្វើអ្វីមួយនោះកុំសម្រាកកម្សាន្តនៅMar-a-Lagoទៀត។  ចូរសហប្រតិបត្តិការក្នុងគណបក្សរបស់លោក ដែលកំពុងត្រួតត្រាទាំងក្នុងព្រឹទ្ធសភា និងរដ្ឋសភា។

ត្រូវតែមានសម្មភាពអ្វីមួយតាមរយៈគោលនយោបាយ។ ដើម្បីព្រះចូរប្រឹងរក្សាជីវិតឲ្យមនុស្សគ្រប់គ្នា៕ សូយន

spot_img
×