Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ និងសារព័ត៌មាន ចោទប្រកាន់ស្ថានីយ៍ជញ្ជីងអចល័តមានជ័យថា អាជ្ញាធរ និងសមត្ថកិច្ច អនុវត្តច្បាប់ គឺមិនស្មើភាពគ្នា និងការចាប់ផាកពិន័យ មិនអនុវត្តន៍ទៅតាមច្បាប់

spot_img

ក្រចេះ ៖នាបច្ចប្បន្ននេះ រថយន្តធុនធំផ្ទុកលើសទម្ងន់មិនបាច់ចូលថ្លឹងនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួលឲ្យបាន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេ សនោះទេ គឺ គ្រាន់តែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកគឺអាចបើកវាងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ យ៉ាងសុខស្រួលតែម្តង។

បើគ្មានការបើកដៃពីលោក នូ សុវណ្ណា ទេនោះគឺម្ចាស់រថយន្តធំៗផ្ទុកលើសទម្ងន់មិនអាចបើកវាងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ បានឡើយ។ ទន្ទឹមនឹងនេះឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញនិងកសិផលផ្ទុក មិនលើសទម្ងន់បើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ក៏ចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា និងបក្ខពួកនោះឡើយ។

សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានក្នុងស្រុក បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រថយន្តធុនធំប្រភេទវ៉េអង និងប្រភេទយីឌុប ផ្ទុកលើសទម្ងន់បានបើកវាងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ តាមផ្លូវបំបែកជា៤ចំណុចគីឡូម៉ែត្រលេខ៧៩ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល យ៉ាងរលូន។

ពាក់ព័ន្ធករណីខាងលើនេះនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចគីឡូ៧៩ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ មានជ័យ ឃុំស្រែចារស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តម គង់ គីមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ចើញចុះពិនិត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ការដឹកជញ្ជូនផលអនុផលកសិកម្ម និងទំនិញ គ្រប់ប្រភេទ តាមរថយន្តធុនធំ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋាន ជាពិសេសស្ថានីយ៍ជញ្ជីងអចល័តមានជ័យ ស្ថិតក្នុងស្រុកស្នួល ដោយលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ច អនុវត្តច្បាប់ គឺមិនស្មើភាពគ្នា និងការចាប់ផាកពិន័យ មិនអនុវត្តន៍ទៅតាមច្បាប់។ តែយ៉ាងណាមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត បានធ្វើការបដិសេដទៅនឹងការលើកឡើងនេះ ដោយអះអាងថា រថយន្តធុនធំទាំងនោះ គឺរថយន្តដឹកទំនិញផ្ទុកលើសទម្ងន់កំណត់ និងមានចេតនាគេចវេសពីការថ្លឹងរថយន្ត និងការផាកពិន័យតាមច្បាប់។

ឯកឧត្តម គង់ គីមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានគិតគូរពីបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ខេត្តក្រចេះ សំខាន់បំផុតគឺបានណែនាំដល់ក្រុមបច្ចេកទេស មុននិងអនុវត្តច្បាប់ ( Sound 01 )។

ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏បានរៀបរាប់ប្រាប់ឲ្យដឹងថា កន្លងទៅពួកគាត់មានការព្រួយបារម្មណ៍អំពីបញ្ហាសុវត្ថិភាពលើដងផ្លូវ និងបញ្ហាសុខភាព ព្រមទាំងបានរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ផងដែរ ( Sound 02, 03 )។

គូសបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម លេខ ៣៧៣D ឬហៅថា ផ្លូវសាមលីញនេះ គឺបែកចេញពីផ្លូវជាតិលេខ៧ ត្រង់ចំនុចគីឡូ៧៩ មុខប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ ពីស្ថានីយ៍ថ្លឹងរថយន្ត មានជ័យស្រុកស្នួល ហើយឆ្ពោះទៅកាន់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។ ដែលមានភាពងាយស្រួលដល់ ក្រុមឈ្មួញក្នុងការដឹកជញ្ជូនផ្ទុកលើសទម្ងន់ គេចវេសពីការថ្លឹងរថយន្ត ផាកពិន័យ ធ្វើអោយខូចផ្លូវ និងបាត់បង់ប្រាក់ចំនូលរដ្ឋ។

ក្នុងនោះដែរ អាជ្ញាធរខេត្ត បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរស្រុក រួមក្រុមការងារ ឱ្យពន្យល់ប្រាប់ដល់រថយន្ត និងមធ្យោបាយដែលដឹក ធ្វើយ៉ាងម៉េចបើកបរឲ្យមានការគោរពច្បាប់ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ជាពិសេស ត្រូវគោរពតាមច្បាប់ដែលបានកំណត់នៃការផ្ទុកទម្ងន់ ដើម្បីបញ្ជៀសពីការធ្វើឲ្យផ្លូវឆាប់ខូច ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×