Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Pfizer ដាក់​ពាក្យសុំ​ការអនុម័ត​វ៉ាក់សាំង COVID-១៩ នៅ​ជប៉ុន​

spot_img

​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ (១៨ ធ្នូ​) ថា​ខ្លួន​បានដាក់​ពាក្យស្នើសុំ​ការអនុម័ត​យល់ព្រម​ពី​ប្រទេស​ជប៉ុន​នូវ​វ៉ាក់សាំង​កូ​វីដ​១៩​របស់ខ្លួន ដែល​កំពុង​ត្រូវបាន​ចរាចរ​រួចហើយ​នៅ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ជាមួយ​ក្រុមហ៊ុន Pfizer សម្រាប់​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន ១២០ លាន​ដូ​ស ដែល​ផលិត​ដោយ Pfizer និង​ដៃគូ​អាល្លឺម៉ង់ BioNTech ។​

​ក្រុមហ៊ុន Pfizer បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បានដាក់​ពាក្យសុំ​ទៅ​ក្រសួងសុខាភិបាល​ជប៉ុន​រួមជាមួយ​ការ​ផ្តល់ព័ត៌មាន​ស្តីពី​ការធ្វើ​តេស្ត ដែល​ខ្លួន​បាន​អនុវត្ត​រហូតមកដល់​ពេលនេះ​។ ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Katsunobu Kato បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មុនពេល​ការប្រកាស​របស់ Pfizer ថា ប្រសិទ្ធភាព​និង​សុវត្ថិភាព​វ៉ាក់សាំង​គឺជា​អាទិភាព​។​

លោក​បាន​បន្ថែមទៀតថា ប្រទេស​ជប៉ុន​សង្ឃឹមថា​ប្រជាជន​ទាំងអស់​របស់ខ្លួន​និង​អាច​ចាក់​វ៉ាក់សាំង​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំក្រោយ ហើយ​រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការរៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​អនុវត្ត​ការផ្តល់​វ៉ាក់សាំង​នេះ​។ ប្រភព​៖ Reuters

spot_img
×