Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំខេត្តកោះកុង ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល

spot_img

កោះកុង៖ សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានស្នើសុំឱ្យក្រុមហ៊ុនALEX CORPORATION បញ្ចៀសផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ព្រៃឈើ ជាពិសេស របៀងអភិរក្សជីវចម្រុះ ដូចជា សត្វដំរី ។

ប្រភពពីរដ្ឋបាលខេត្តកោះកុងបាមឲ្យដឹងថា ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីកោះកុង ទៅអនុស្ថានីយអគ្គិសនីពោធិ៍សែនជ័យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង របស់ក្រុមហ៊ុន ALEX CORPORATION ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កិច្ចប្រជុំអន្តរក្រសួង តាមរយៈក្រុមតេឡេក្រាម (Telegram Group)។

រដ្ឋបាលខេត្តកោះកុង សូមគាំទ្រគម្រោងនេះ និងស្នើសុំនូវចំណុចមួយចំនួនដូចជា សុំឱ្យគិតគូរសុវត្ថិភាពឱ្យបានខ្ពស់នៅពេលសាងសង់បង្គោល និងរត់ខ្សែ ដោយសារមានឆ្លងកាត់ប្រព័ន្ធផ្លូវទឹក និងគោក។ ស្នើសុំឱ្យក្រុមហ៊ុនបញ្ចៀសផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ព្រៃឈើ ជាពិសេស របៀងអភិរក្សជីវចម្រុះ ដូចជា សត្វដំរី ជាដើម និងក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានអប្បបរមានៃការដក់ខ្សែបណ្តាញរបស់ក្រសួងរ៉ែនិងថាមពលឱ្យបានសមស្របតាមភូមិសាស្ត្រនីមួយៗ។

សូមបញ្ជាក់ថា ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែគុម្ភៈ ឆ្នាំ២០១៧ បានពិភាក្សាលើរបៀបវារៈ “ស្តីពីគម្រោងវិនិយោគខ្សែ បញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ-ភ្នំពេញ និងគ្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិត អគ្គិសនីដុតធ្យូងថ្មអានុភាព ១៣៥ មេហ្កាវ៉ាត់១គ្រឿង នៅខេត្តព្រះសីហនុ”
ដែលមានខ្លឹមសារសង្ខេបដូចតទៅ៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ-ភ្នំពេញ និងគ្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់១គ្រឿង នៅខេត្តព្រះសីហនុ។

គម្រោងវិនិយោគចំនួន២ ក្នុងវិស័យអគ្គិសនី គឺគម្រោងខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកអនុស្ថានីយបែកចានភ្នំពេញ និងគ្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីប្រើធ្យូងថ្ម អានុភាព១៣៥ មេហ្កាវ៉ាត់ ១គ្រឿង នៅខេត្តព្រះសីហនុ ដែលជាគម្រោងចាំបាច់ក្នុងការអនុវត្តបន្ទាន់ ដើម្បីសម្របសម្រួលជាមួយសភាពការណ៍ដែលផ្លាស់ប្តូរក្នុងវិស័យអគ្គិសនី។ គោលដៅ នៃការអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី គឺការសាងសង់បណ្តាញជាតិមួយដែលមានខ្សែបណ្តាញបញ្ជូនអគ្គិសនីធំៗ និងអនុស្ថានីយតភា្ជប់គ្នា ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្តល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ និងការសាងសង់បណ្តាញបញ្ជូនរង និងចែកចាយអគ្គិសនី នៅតាមតំបន់នានាទូទាំងប្រទេសកម្ពុជា។

វិស័យអគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានអភិវឌ្ឍន៍ឱ្យរីកចម្រើនទៅមុខ យ៉ាងលឿនទាំងប្រភពអគ្គិសនី អនុស្ថានីយទាំងបណ្តាញបញ្ជូន បណ្តាញបញ្ជូនរង បណ្តាញចែកចាយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការ រីកចម្រើនយ៉ាងខ្លាំង ធ្វើឱ្យសេចក្តីត្រូវការប្រើប្រាស់អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងអត្រាមួយដ៏ខ្ពស់។ ដូច្នេះការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍប្រភពអគ្គិសនី និងបណ្តាញអគ្គិសនី គ្រប់កម្រិតជាបន្តបន្ទាប់ទៀត ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថេរភាព មានប្រសិទ្ធភាព ជៀសវាងការបង់ខាតដោយមិនបានប្រើ និងមានថ្លៃសមរម្យនៅគ្រប់ទីកន្លែងក្នុង ព្រះរាជាណាចក្រកម្ពុជា គឺជាការងារចាំបាច់បំផុត។
ដើម្បីដោះស្រាយបញ្ហាប្រភពអគ្គិសនីសម្រាប់កម្ពុជា បានធ្វើការអភិវឌ្ឍសក្តានុពលវារីអគ្គិសនី ដែល ប្រទេសយើងមានជាបន្តបន្ទាប់វារីអគ្គិសនី ដែលបានអភិវឌ្ឍកន្លងមកនេះ អាចបញ្ចេញបរិមាណថាមពលពេញ លេញតែនៅរដូវវស្សា ដែលមានទឹកច្រើនប៉ុណ្ណោះ ប៉ុន្តែនៅរដូវប្រាំងដែលពុំមានទឹកភ្លៀង បរិមាណថាមពលដែល បញ្ចេញបាននេះនឹងថយចុះមកនៅប្រហាក់ប្រហែល ៣០%។ ដោយសារបញ្ហាអតុល្យភាពនៃប្រភពថាមពលរវាង រដូវវស្សា និងរដូវប្រាំងរបស់វារីអគ្គិសនីនៅកម្ពុជានេះហើយ តាមអ្នកសិក្សាផែនការមេក្នុង វិស័យអគ្គិសនីដែលធ្យូងថ្មនាំចូលនៅខេត្តព្រះសីហនុជាបន្តបន្ទាប់សម្រាប់ផ្តុំគ្នាជាមួយវារីអគ្គិសនីដើម្បីរក្សាតុល្យភាពប្រភពផ្គត់ផ្គង់រវាងរដូវវស្សា និងរដូវប្រាំងឡើយ។ ដែលពេលធ្វើការអភិវឌ្ឍប្រភពអគ្គិសនីទាំងនេះ ក៏ត្រូវអភិវឌ្ឍបណ្តាញបញ្ជូនអគ្គិសនី និងអនុស្ថានីយ ធ្វើយ៉ាងណា ដើម្បីអាចមានលទ្ធភាពបញ្ជូនប្រភពអគ្គិសនីទាំងនេះ មកកាន់មជ្ឈមណ្ឌលបន្ទុកសម្រាប់ប្រើប្រាស់ផងដែរ ដើម្បីជៀសវាងការបង់ថ្លៃប្រភពអគ្គិសនីដោយមិនប្រើប្រាស់។ ចំពោះការ បញ្ជូនប្រភពអគ្គិសនីពីរោងចក្រអគ្គិសនីធ្យូងថ្មនៅខេត្តព្រះសីហនុមកភ្នំពេញ នៅឆ្នាំ២០០៨ មានតែខ្សែបញ្ជូន ២៣០គីឡូវ៉ុល ព្រះសីហនុ-កំពត-ភ្នំពេញ ដែលមានសមត្ថភាពត្រឹមតែ៤០០ មេហ្កាវ៉ាត់ប៉ុណ្ណោះ។ បន្ទាប់មក ដើម្បីបង្កើនសមត្ថភាពបញ្ជូនឱ្យបានធំទប់ទល់នឹងកំណើន នៃការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយធ្យូងថ្មនាំចូល នៅខេត្តព្រះសីហនុជាបន្តបន្ទាប់នោះ បានចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុន ALEX CORPORATION ឱ្យធ្វើការសាងសង់បណ្តាញបញ្ជូនអគ្គិសនី២៣០ គីឡូវ៉ុល ១ខ្សែទៀតត្រង់ពីព្រះសីហនុមកភ្នំពេញ កម្លាំង៨០០ មេហ្កាវ៉ាត់ ដើម្បីជួយបញ្ជូនប្រភពអគ្គីសនីបន្ថែម។ ដោយសសារការរីកចម្រើនផ្នែកជីវភាពរស់នៅនិងសេដ្ឋកិច្ច សេចក្ដីត្រូវការអគ្គិសនីរបស់រាជធានីភ្នំពេញ ដែលជាមជ្ឈបណ្ឌលរស់នៅនិងសេដ្ឋកិច្ចធំជាងគេរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំង និងដោយសារតែប្រភពអគ្គិសនីដែលយើងបានអភិវឌ្ឈន៍នៅឆ្ងាយពីភ្នំពេញ បានធ្វើឲ្យកើតមានបញ្ហាយោល តង់ស្យុងបង្កឲ្យបាត់លំនឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលម្ដងម្កាលបណ្ដាលឲ្យដាច់ការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស។ នៅឆ្នាំ ២០១៥ ក្រុមហ៊ុនទីប្រឹក្សាជប៉ុនដែលធ្វើការសិក្សាបច្ចុប្បន្នភាពផែនការមេអភិវឌ្ឈនវិស័យ ក្រោយពីបញ្ចប់ការសិក្សាផ្នែកបច្ចេកទេស បានផ្ដល់យោបល់ថា ដើម្បីជួយរក្សាលំនឹងនៃសភាពការផ្គត់ផ្គង់អគ្គិសនីនៅភ្នំពេញឲ្យបានល្អ ជៀសវៀងការអាក់អួលយើងត្រូវធ្វើការសាងសង់រោងចក្រអគ្គិសនីយ៉ាងហោច ២០០ មេហ្គាវ៉ាត់ នៅជិតឬនៅក្នុងរាជធានីភ្នំពេញក្នុងរង្វង់ឆ្នាំ ២០១៩-២០២០ ជំនួសគម្រោងវារីអគ្គិសនីជាយអារ៉ែងដែលត្រូវបានផ្អាក។ តាមការផ្ដល់យោបល់នេះ ក្រសួង រ៉ែ និងថាមពល បានឲ្យក្រុមហ៊ុនសិក្សាមកពីប្រទេសស្វីស ធ្វើការសិក្សាសមិទ្ធផល និងលទ្ធភាពនៃគម្រោងដើម្បីត្រៀមសាងសង់រោងចក្រអគ្គិសនី ២០០ មេហ្គាវ៉ាត់នៅក្បែររាជធានីភ្នំពេញ។ ប៉ុន្តែក្រោយពីការសិក្សា លទ្ធផលបានបង្ហាញថាការសាងសង់រោងចក្រអគ្គិសនី ២០០ មេហ្គាវ៉ាត់នៅក្បែរភ្នំពេញនេះ មានបញ្ហាច្រើនដែលពិបាកធ្វើការសម្រេចចិត្តឲ្យសាងសង់ ដូចជាទី១ បញ្ហាបរិស្ថាន នៃរាជធានីភ្នំពេញ ដោយសារតែរោងចក្រនេះត្រូវប្រើប្រេង ឫធ្យូងថ្មដើម្បីផលិតអគ្គិសនី ទី២បញ្ហាដឹកជញ្ជូនឥទ្ធនៈតាមទន្លេមេគ្គងដែលត្រូវឆ្លងកាត់ប្រទេសវៀតណាម និងទី៣ បញ្ហាថ្លៃសាងសង់ និងថ្លៃផលិតអគ្គិសនីខ្ពស់ ដែលអាចធ្វើឲ្យថ្លៃលក់អគ្គិសនីនៅកម្ពុជាកើនឡើងនៅពេលអនាគត។ តាមលទ្ធផលនៃការសិក្សាខាងលើ ក្រុមហ៊ុនសិក្សាមកពីប្រទេសស្វីសបានផ្ដល់យោបល់ថា ក្នុងករណីដែលរោងចក្រអគ្គិសនីនៅក្បែរភ្នំពេញមិនអាចធ្វើការសាងសង់បាន កម្ពុជាមានតែបន្តការសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មនាំចូលបន្ថែមនៅខេត្តព្រះសីហនុ ជំនួសគម្រោងវារីអគ្គិសនីជាយអារ៉ែងដែលត្រូវបានផ្អាកប៉ុណ្ណោះ។ ប៉ុន្តែដើម្បីអាចធ្វើទៅបាន កម្ពុជាត្រូវតែកែសម្រួលគម្រោងវិនិយោគសាងសង់បណ្ដាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីខេត្តព្រះសីហនុមកភ្នំពេញ ដែលក្រុមហ៊ុន ALEX COPORATION ទើបចាប់ផ្ដើមសាងសង់នោះ ឲ្យជាខ្សែបណ្ដាញបញ្ជូន ៥០០ គីឡូវ៉ុលវិញ ដែលមានសម្ថភាពបញ្ជូនប្រភពអគ្គិសនី និងមានសម្ថភាពរក្សាលំនឹងនៃប្រព័ន្ធលើសពីខ្សែ ២៣០ គីឡូវ៉ុល ចំនួន ៤ ដង ទើបអាចដោះស្រាយបញ្ហាយោលតង់ស្យុង និងបញ្ហាលំនឹងនៃប្រព័ន្ធអគ្គិសនី នៅភ្នំពេញបាន។ តាមការសិក្សានិងផ្ដល់យោបល់របស់ក្រុមហ៊ុនសិក្សាមកពីប្រទេសស្វីសនេះ យើងមានការងារ ២ គីឡូវ៉ុល ភ្នំពេញ-ព្រះសិហនុ ដែលក្រុមហ៊ុន ALEX CORPORATION បានចាប់ផ្ដើមសាងសង់ខ្លះៗហើយនោះ ឲ្យទៅជាខ្សែបណ្ដាញបញ្ជូន ៥០០ គីឡូវ៉ុលវិញ និងការអភិវឌ្ឈន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មនាំចូលបន្ថែមនៅខេត្តព្រះសីហនុ ជំនួសគម្រោងវារីអគ្គិសនីជាយអារ៉ែងដែលត្រូវបានផ្អាក ។

ចំពោះការកែសម្រួលការវិនិយោគរបស់ក្រុមហ៊ុន ALEX CORPORATION ពីការសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ភ្នំពេញ-ព្រះសីហនុ ឲ្យទៅជាខ្សែបញ្ជូន ៥០០ គីឡូវវ៉ុល ភ្នំពេញ-ព្រះសីហនុវិញនោះ យើងអាចធ្វើការចរចារជាមួយក្រុមហ៊ុន ដើម្បីកែសម្រួលបាន នៅតាមលក្ខខណ្ឌបច្ចេកទេស និងហិរញ្ញវត្ថុថ្មី ទន្ទឹមនឹងនោះសម្ភារៈដែលក្រុមហ៊ុនបាន បញ្ជាទិញរួចហើយដូចជាបង្គោល ខ្សែ ។ល។ ប៉ុន្តែមិនបានប្រើប្រាស់ក្នុងគម្រោងចាស់ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតផ្ដល់សម្បទានឲ្យក្រុមហ៊ុននេះប្រើប្រាស់សំភារៈដែលបញ្ជាទិញរួចខាងលើនេះ មកវិនិយោគលើគម្រោងសាងសង់ខ្សែបណ្ដោយបញ្ជូនអគ្គិសនី២៣០ គីឡូវ៉ុលពីអនុស្ថានីយតាតៃ មកអនុស្ថានីយបែកចាន (ភ្នំពេញ) វិញ ដែលជាគម្រោងដែលត្រូវអភិវឌ្ឍដើម្បីដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៩ ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចផ្ដល់សម្បទានដល់ក្រុមហ៊ុន ALEX CORPORATION ឲ្យធ្វើការវិនិយោគសាងសង់ខ្សែបណ្ដោយបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីអនុស្ថាននីយតាតៃ មកអនុស្ថានីយបែកចាន (ភ្នំពេញ) និងបានអនុញ្ញាតឲ្យគណៈកម្មការអន្តរក្រសួងដែករាជរដ្ឋាភិបាលបានចាត់តាំង និងបានចរចារជាមួយក្រុមហ៊ុនកន្លងមកធ្វើការចរចារដោយផ្ទាល់ជាមួយក្រុមហ៊ុនអំពីការវិនិយោគសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីអនុស្ថានីយតាតៃ មកអនុស្ថានីយបែកចាន (ភ្នំពេញ)នេះ ដោយប្រើប្រាស់សម្ភារៈដែលបានបញ្ជាទិញរួចក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ភ្នំពេញ-ព្រះសីហនុ មុនពេលកែសម្រួល ។

ចំពោះការអភិវឌ្ឈន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មនាំចូលបន្ថែមនៅខេត្តព្រះសីហនុ ជំនូសគម្រោងវារីអគ្គិសនីជាយអារ៉ែងដែលត្រូវបានផ្អាកនោះ ដោយសារតែបច្ចុប្បន្នពេលវេលាដែលយើងត្រូវការដើម្បីអភិវឌ្ឍន៍ប្រភពវារីអគ្គិសនីបន្ថែមជំនួសវារីអគ្គិសនីស្ទឹងជាយអារ៉ែង កាន់តែនៅសល់ខ្លីប្រហែល ៣ ឆ្នាំប៉ុណ្ណោះ ដូច្នេះយើងមិនអាចបង្កើតជារោងចក្រអគ្គិសនីថ្មីទាំងស្រុង និងប្រើនីតិវិធីដេញថ្លៃការវិនិយោគគម្រោងថ្មីទេគឺមានតែអនុញ្ញាតឲ្យរោងចក្រមានស្រាប់ពង្រីកផលិតកម្មដោយដាក់ម៉ាស៊ីនបន្ថែមប៉ុណ្ណោះ ដូច្នេះយើងមិនអាចបង្កើតជារោងចក្រអគ្គិសនីថ្មីទាំងស្រុង និងប្រើនីតិវិធីដេញថ្លៃការវិនិយោគគម្រោងថ្មីទេគឺមានតែអនុញ្ញាឲ្យរោងចក្រមានស្រាប់ពង្រីកផលិតកម្មដោយដាក់ម៉ាស៊ីនបន្ថែមប៉ុណ្ណោះ ទើបអាចទាន់ពេលវេលាបាន ។ នៅខេត្តព្រះសីហនុ យើងមានរោងចក្រអគ្គិសនីដុតធ្យូងថ្មមានស្រាប់ចំនួន២គឺ ១-ក្រុមហ៊ុន CIIDG EROS HONGJUN ELECTRIC POWER.Co.,LtD. (CIIDG) ដែលកំពុងដំណើរការម៉ាស៊ីន ១៣៥ មេហ្គាវ៉ាត់ ២គ្រឿង និងគម្រោងដាក់ដំណើរការនៅដើមឆ្នាំ ២០១៧ នេះ ១ គ្រឿងទៀត ២-ក្រុមហ៊ុន Cambodia Energy Limited (CEL) មកពីប្រទេសម៉ាឡេស៊ីដែលកំពុងដំណើរការរោងចក្រអគ្គិសសនីដុតធ្យូងថ្មកម្លាំង ៥០ មេហ្គាវ៉ាត់ ២គ្រឿង។ តាមការ ពិនិត្យយ៉ាងល្អិតល្អន់ អ្នកបច្ចេកទេសបានពិនិត្យឃើញថា គឺមានតែក្រុមហ៊ុន CEL មួយប៉ុណ្ណោះ ដែលមានហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងអាចបន្ថែមម៉ាស៊ីន ១គ្រឿងកំលាំង ១៣៥ មេហ្គាវ៉ាត់បានភ្លាមៗទាន់ពេលវេលាកំណត់បានចំណែកក្រុមហ៊ុន CIIG បើធ្វើគឺទាល់តែធ្វើលើទីតាំងថ្មីទាំងស្រុងដែលត្រូវការរយៈពេលយូរជាងពេលកំណត់។ ដូច្នេះហើយ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យគណៈកម្មការអន្តរក្រសួងដែករាជរដ្ឋាភិបាលបានចាត់តាំង និងបានចរចារជាមួយក្រុមហ៊ុនកន្លងមកធ្វើការចរចារដោយផ្ទាល់ជាមួយក្រុមហ៊ុន CEL អំពីការបន្ថែមម៉ាស៊ីនខាងលើនេះ ដើម្បីវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកអនុស្ថានីយបែកចាន (ភ្នំពេញ) និងដើម្បីវិនិយោគសាងសង់បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព ១៣៥ ម៉េហ្កាវ៉ាត់ ១ គ្រឿងនៅខេត្តព្រះសីហនុ ដូចខាងក្រោម៖
– គម្រោងវិនិយោគសាងសងខ្សែបញ្ចូលអគ្គិសនី ២៣០ គីឡូវ៉ុលស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ-ភ្នំពេញ
គម្រោងសាងសងខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ភ្ជាប់ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកអនុស្ថានីយបែកចានភ្នំពេញនេះ មិនត្រឹមតែជាការតភ្ជាប់បណ្តាយពីវារីអគ្គិសនីស្ទឹងតាតៃ មកកាន់អនុស្ថានីយនៅភ្នំពេញប៉ុណ្តោះទេ តែគឺជាការអភិវឌ្ឍន៍មួយដែលភ្ជាប់ប្រព័ន្ធបណ្តាញជាតិបញ្ជូលអគ្គិសនីភាគខាងនិរតីកម្ពុជា ឲ្យក្លាយជាប្រព័ន្ធបណ្តាញកងជាមួយភ្នំពេញ ដើម្បីបង្កើននូវស្ថេរភាព ភាពរឹងមាំ និងសម្ថតភាពក្នុងការបញ្ជូនប្រភពអគ្គិសនីពីស្ថានីយវារីអគ្គិសនីដែលមានទីតាំងនៅក្នុងតំបន់ត្រីកោណកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់និងបង្កើននូវស្ថេរភាព និងលំនឹងនៃការផ្គត់ផ្គង់អគ្គិសនីនៅរាជាធានីភ្នំពេញផងដែរ។បន្ទាប់ពីបានការសម្រេចចិត្តអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពលបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដែលរួមមានសមាសភាពមកពីក្រសួងរ៉ែ និងថាមពលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងធ្វើការចរចាជាមួយក្រុមហ៊ុនលើលក្ខណៈបច្ចេកទេស លក្ខណៈហិរញ្ញវត្ថុរបស់គម្រោង ព្រមទាំងកិច្ចព្រមព្រៀងអនុវត្ថគម្រោង (IA)និងកិច្ចព្រមព្រៀងបញ្ជូនថាមពលអគ្គិសនី( PTA )ជាមួយក្រុមហ៊ុន ALEX CORPORATION ដើម្បីអភិវឌ្ឍន៍គម្រោងខាងលើ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×