Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនប្រុស ប្រើ​កាំភ្លើងខ្លី បាញ់​បងប្រុស​បង្កើត របួសធ្ងន់

spot_img

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន បាន​ទាញ​កាំភ្លើងខ្លី​បាញ់​បងប្រុស​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​ខេត្តកណ្តាល និង​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ កំពុង​ស្វែងរក​ចាប់ខ្លួន​ប្អូនប្រុស​បង្កើត ណាត់​បង​បង្កើត មក​បាញ់សម្លាប់​ដល់​ក្នុងផ្ទះ​។ ហេតុការណ៍​បាញ់សម្លាប់​មនុស្ស​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​១០​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​បើតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ជា​បង​បង្កើត​ឈ្មោះ ឆាយ សៀម​មី អាយុ​ជាង​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង ទីលំនៅ​ភូមិ​កា​ហេ ឃុំ​កា​ហេ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ចំណែក​ជនសង្ស័យ​ត្រូវជា​ប្អូនបង្កើត ឈ្មោះ ឆាយ សា​លាភ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ មុខរបរ មិន​ពិតប្រាកដ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​scoopy ពណ៌​ក្រហម គេចខ្លួនបាត់​។

​វត្ថុតាង​ចាប់យក អាវុធខ្លី​១​ដើម​ម៉ាក Lock 98 លេខ ៖ 00080409236 បង់​១ គ្រាប់​ចំនួន ១០ របស់​ជនសង្ស័យ​មាន​ប្រភព​មិន​ច្បាស់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ ។ លុះ​មកដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ជនសង្ស័យ បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់ខ្លួន​ទៀត ពេលនោះ​ជនរងគ្រោះ​បាន​ចូលទៅ​ជួយ​សម្របសម្រួល ឲ្យ​ឈប់​ឈ្លោះ​គ្នា តែ​ពេលនោះ ជនសង្ស័យ​បែរជា​ខឹង​ជនរងគ្រោះ​ថា ជនរងគ្រោះ​ចេះដឹង​រឿង​ប្តី​ប្រពន្ធ​របស់គេ ចង់​បំបែក​បាក់​ប្តី​ប្រពន្ធ​គេ ។ លុះ​មកដល់​វេលា​ម៉ោង​៤​ទៀបភ្លឺ នា​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ ពី​ខេត្តកំពង់ចាម ឲ្យ​ឡើង​មកជួប​នៅផ្ទះ​របស់ខ្លួន នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​និយាយ​គ្នា​បន្តិច​។​

​ពេលនោះ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ឡើងមក​ជួប​ជនសង្ស័យ​តាម​ការ​ណាត់ តែ​នៅពេល​មកដល់​មិនទាន់បាន​និយាយ​អ្វី​ផង ក៏ត្រូវ ជនសង្ស័យ​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក បាញ់​ជនរងគ្រោះ​ត្រូវចំ​ក្រោម​ក្លៀក​ខាងស្តាំ​ធ្លាយ​គ្រាប់​ទៅក្រោយ របួស​យ៉ាង​ធ្ងន់ ហើយ ជនសង្ស័យ​បាន​រក​បាញ់​ឪពុកក្មេក តែ​មិន​ផ្ទុះ និង​ប្រតាយប្រតប់​គ្នា​ជ្រុះ​កាំភ្លើង ត្រូវ​ឪពុកក្មេក​យកបាន ។ ជនសង្ស័យ បាន​រត់គេច​ឡើង​ជិះ​ម៉ូតូ scoopy ពណ៌​ក្រហម ឡើងមក​តាខ្មៅ​គេចខ្លួន​សំដៅ​មក​ភ្នំពេញ ។ សមត្ថកិច្ច​ខេត្តកណ្តាល និង​នគរបាល​ក្រុង​តាខ្មៅ កំពុង​ស្វែងរក​ជនសង្ស័យ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×