Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមយុទ្ធពស់វែកមាស ៖ ពលទាហានផឹកឈាមពស់ ស៊ីខ្យាដំរី និងហ្វឹកហាត់វិញ្ញាសារពិសេសៗ

spot_img

ពលទាហានអាមេរិក ថៃ និងប្រទេស១ចំនួនទៀត បាននាំគ្នាផឹកឈាមពស់វែក ស៊ីខ្យាដំរី… អំឡុងពេលសមយុទ្ធ “ពស់វែកមាស” ដែលជាសមយុទ្ធយោធាធំបំផុតទ្វីបអាស៊ី។

សមយុទ្ធពស់វែកមាស បានឈានចូលឆ្នាំទី ៣៧ហើយ ហើយបានក្លាយជាសមយុទ្ធយោធាមួយ ក្នុងចំណោមសមយុទ្ធយោធាធំបំផុតនៅទ្វីបអាស៊ី។ ដោយមានការចូលរួមពីពលទាហានរាប់ពាន់នាក់ មកពីថៃ និងអាមេរិក និងប្រទេសដទៃៗទៀតមួយចំនួន ពួកទាហានទាំងនោះនឹងត្រូវបានលត់ដំសមត្ថភាពប្រយុទ្ធពិសេសៗ ក្នុងអំឡុង ១០ថ្ងៃ នៃការធ្វើសមយុទ្ធ។

ក្រៅពីយុទ្ធសាស្ត្រ យុទ្ធវិធីប្រយុទ្ធ ពួកគេនៅត្រូវបានលត់ដំឲ្យចេះរស់នៅបានក្នុងស្ថានភាពដាច់ស្បៀងអាហារ ដោយផឹកឈាមពស់វែក មុនពេលពួកវាត្រូវបានចម្អិនឆ្អិន យកមកបរិភោគ។ ក្រៅពីនោះក៏នៅមានហាត់រៀនពីរបៀបយកពិសពីខ្យាដំរី និងពីងពាង Tarantula មុនពេលបរិភោគពួកវា ការស្វែងរកប្រភពទឹកព្រៃជ្រៅ សម្គាល់បានពីប្រភេទរុក្ខជាតិអាចបរិភោគ។

សមយុទ្ធពស់វែកមាសឆ្នាំនេះ ប្រមូលផ្តុំទាហាន ៦.៨០០នាក់ ចូលរួម ដែលកើនឡើងទ្វេដង ប្រៀបនឹងឆ្នាំមុន។ នេះក៏ជាសញ្ញាបង្ហាញពីភាព “កក់ក្តៅ” នឹងគ្នាជាងមុនរវាងទាហាន​អាមេរិក និងថៃ ដែលជាសម្ព័ន្ធមិត្ត។ ក្រៅពីនោះក៏មានទាហានឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងសិង្ហបុរី។

គួររំលឹកថា ទំនាក់ទំនងអាមេរិក ថៃ បានធ្លាក់ចុះតាំងពីឆ្នាំ ២០១៤ ក្រោយរដ្ឋប្រហារយោធា ដោយអាមេរិកបានកាត់បន្ថយជំនួយយោធា។ ប៉ុន្តែពេលប្រធានាធិបតី Donald Trump រឿងកាន់តំណែងទំនាក់ទំនងភាគីទាំង ២ ត្រូវបានស្តារឡើងវិញ។ មជ្ឈដ្ឋានអ្នកវិភាគលើកឡើងថា ៖ ឥរិយាបថរបស់អាមេរិកបញ្ជាក់ថា ពួកគេកំពុងសម្លឹងឃើញសារៈសំខាន់នៃការ “វិលត្រឡប់” មកអាស៊ីវិញ។

ទ័ពកូរ៉េខាងត្បូង ក្នុងសមយុទ្ធ

ហ្វឹកហាត់វិធីសម្របខ្លួនរស់ពេលដាច់ស្បៀង ក្នុងព្រៃជ្រៅ

នាំគ្នាផឹកឈាមពស់វែក

រៀនពីវិធីទប់ទល់នឹងពស់វែក៕ សូយន

spot_img
×