Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ខ្លាំង​ដូច​បងធំ​មេសាង​មុន​អ៊ីចឹង គ្រាន់តែ​ជិះ​ម៉ូតូ​មើលមុខ ជិះ​ដេញតាម​កាក់​ឲ្យ​សុំទោស ហើយ​ថែមទាំង​… (​វីដេអូ​)

spot_img

​វីដេអូ​ថ្មី​មួយ បាន​កំពុង​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ចែករំលែក​ពេញ​ក្នុង​បណ្តាញ​សង្គម​ទៀតហើយ ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ក្មេងស្រី​ម្នាក់​ដែលមាន​ចិត្ត​កាច​សាហាវ​មិន​ខុសពី​បងធំ​មេសាង​មុន បានធ្វើ​សកម្មភាព​កាក់​ម៉ូតូ​ក្មេងស្រី​២​នាក់ ដើម្បី​ឲ្យ​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​សុំទោស និង​សូម្បី​ចាប់​ច្របាច់​មាត់​ទៀតផង ដោយសារតែ​ពុំ​ពេញចិត្ត​ក្មេងស្រី​នោះ​ជិះ​ម៉ូតូ​សម្លឹងមុខ​ខ្លួន​។​

​យ៉ាងណាមិញ សម្រាប់​វីដេអូ​នេះ​ផងដែរ គេ​ពុំបាន​បញ្ជាក់​ពី​ពេលវេលា និង​ទីកន្លែង​កើតហេតុ​នោះទេ​។ ប៉ុន្តែ យ៉ាងណា ចំពោះ​ទង្វើ​នៃ​គំរូ​ដ៏​អាក្រក់​របស់​ក្មេងស្រី​មានចិត្ត​កាច​សាហាវ​នេះ ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​ថា កាច​ខ្លាំង​ម្ល៉េះ​នាង គ្រាន់តែ​គេ​មើលមុខ​មិនបាន មុខ​នាង​ឯង​ហ្នឹង​ស្រោប​ពេជ្រ​មែន​! នេះហើយ​ជា​ក្មេង​ពាល ដែល​គ្រាន់តែ​ទៅ​សាលា​ឲ្យ​ផុត​តែ​ពី​ភ្នែក​ឪពុកម្តាយ តែ​ធាតុពិត​គឺ​គេច​សាលា​សេពគប់​មិត្តភក្តិ ប្រព្រឹត្ត​រឿង​មិនល្អ​ដែល​សង្គម​ស្អប់ខ្ពើម នេះហើយ​ស៊េរី​ទំពាំង​ស្អុយរលួយ​ក្នុងសង្គម​។​

​គួរ​រម្លឹក​ផងដែរ កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២០ កន្លងទៅ យុវ​ត្តី​ម្នាក់​ដែលមាន​រហ័ស​នាម «​បងធំ​មេសាង ខេត្តព្រៃវែង​» ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​ដុសក្អែល​យ៉ាង​អាម៉ាស ក្រោយ​យុវ​ត្តី​រូបនោះ រួម​និង​បក្ខពួក​ជាច្រើន បានធ្វើ​សកម្មភាព​កាក់​ម៉ូតូ​ក្មេងស្រី​៤​នាក់​នៅតាម​ផ្លូវ ដើម្បី​សួរនាំ និង​ព្រមាន​ទះកំផ្លៀង​យ៉ាង​ចាស់ៗ​ដៃ ដោយ​អះអាងថា ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មើលមុខ​ឌឺដង​ដាក់ខ្លួន​។​

​តាមរយៈ​វីដេអូ​មួយ​ករណីនេះ​ដូចគ្នានេះ​ផងដែរ មហាជន​សង្ឃឹមថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ ដើម្បី​នាំយក​ក្រុម​ក្មេងស្រី​ទាំងនេះ មក​ធ្វើ​ការអប់រំ​ឲ្យ​ដូច «​បងធំ​មេសាង​» មុន​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×