Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល កែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និង មន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A)

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការ ធ្វើចត្តាឡីស័កចំពោះអ្នកការទូត និង មន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A)។

ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ -១៩ សូមជម្រាបជូនស្ថានតំណាងបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ២៦០ សខល ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលការនូវវិធានការសុខាភិបាល និងការធ្វើចត្តាឡីសឹករយៈពេល១៤ថ្ងៃ ពេញលេញចំពោះ អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ត្រូវ៖

១)មានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificat) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ថា គ្មានកូវីដ -១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ ។ នៅពេលមកដល់ កម្ពុជា អ្នកទាំងនោះត្រូវឆ្លងកាត់ការយកសំណាកទៅធ្វើតេស្តដោយក្រុមគ្រូពេទ្យវិជ្ជាជីវៈកម្ពុជា។

២)ស្ថានតំណាងបរទេស និងក្រុមការងារអង្គការសហប្រជាជាតិនៅកម្ពុជា ត្រូវធានាលើការត្រួតពិនិត្យឲ្យបាន ហ្មត់ចត់ ក្នុងការអនុវត្តរបស់អ្នកទទួលបានទិដ្ឋាការការទូតកម្ពុជា (Visa A) ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេញលេញ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ដែលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលនឹង បញ្ជូនអ្នកវិជ្ជមានវីរុសកូវីដ-១៩ ទៅមន្ទីរពេទ្យតាមការកំណត់របស់ក្រសួងសុខាភិបាល។

៣)ធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេញលេញ នៅនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក។ ក្នុងករណី អ្នកការទូតដែលមិនស្នាក់នៅក្នុងនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពេញលេញ នៅសណ្ឋាគារ Himawari និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថានទូត អង្គការអន្តរជាតិ សាមី និងមន្ត្រីសុខាភិបាល ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់សាមីខ្លួនផ្ទាល់។

៤)ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញលេញ មិនអនុញ្ញាតឲ្យជួបភ្ញៀវឡើយ។ ៥)ការធ្វើដំណើរពីព្រលានយន្តហោះ ទៅនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក ត្រូវប្រើប្រាស់ តែមធ្យោបាយដឹកជញ្ជូនរបស់ស្ថានទូត ឬអង្គការអន្តរជាតិ ប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×