Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីស្ដារប្រឡាយអមសងខាងផ្លូវរថភ្លើង តំបន់ផ្លូវជាតិលេខ៤ នៅមុខសាលាក្ដីខ្មែរក្រហម រំដោះការលិចលង់សង្កាត់៤

spot_img

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងស្ដារប្រឡាយអមសងខាងផ្លូវរថភ្លើងនៅតំបន់ផ្លូវជាតិលេខ៤នៅមុខសាលាក្ដីខ្មែរក្រហមដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ចំនួន៤ក្នុងខណ្ឌចំនួន២គឺខណ្ឌពោធិសែនជ័យ និងខណ្ឌព្រែកព្នៅ ។

កាលពីរសៀលថ្ងៃទី១៩ខែកុម្ភះនេះលោក ដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹកបូមទឹកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ការងារជីកស្ដារប្រឡាយអមផ្លូវរថភ្លើងទាំងសងខាងចាប់ស្ដារពីតំបន់សាលាក្ដីខ្មែរក្រហមប្រវែង៩គីឡូ គិត ត្រឹម ថ្ងៃ ១៧ខែកុម្ភះ២០១៨នេះផ្នែកខាង លិច ផ្លូវ រថភ្លើង ស្ដារបាន ប្រវែង៦១០ម៉ែត្រ ខាង កើត ផ្លូវ រថភ្លើង បាន ប្រវែង១០៩០ម៉ែត្រ។

លោកប្រធានបន្តថា៖ការងារខាងលើនេះបានអនុវត្តាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញដោយចាប់អនុវត្តកាលពីថ្ងៃទី១៧ខែមករាគ្រោងរួចរាល់នៅចុងខែឧសភាឆ្នាំ២០១៨ខាងមុខ។លោកបន្តទៀតថា៖ប្រឡាយខាងលើនេះក្រោយស្ដារហើយអាចរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់សាលាក្ដីខ្មែរក្រហមតំបន់ផ្លូវជាតិលេខ៤និងក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ និងសង្កាត់គោករការខណ្ឌព្រែកព្នៅ៕ ដោយ៖កូឡាប

spot_img
×