Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់បុរសម្នាក់បើករថយន្តបុកសមត្ថកិច្ច ពីបទ ប៉ុនប៉ងឃាតកម្ម

spot_img

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ដែលបានបើករថយឡិចស៊ីសបុកមន្រ្តីនគរបាលម្នាក់ ពេលត្រួតពិនិត្យបទល្មើសចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានសម្រេច​ចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រឆាំងមន្រ្តីរាជការសាធារណៈ។

ជនត្រូវចោទ សា សារី អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។ ជននេះបានបើករថយន្តរបស់ខ្លួនម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ 2AL-1530 បុកជនរងគ្រោះ ជនរងគ្រោះឈ្មោះ ហ៊ុល ចាន់រាសី អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពេលកំពុងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ មុខរោងចក្រញូកាញ់ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាល​ឱ្យជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ជនរងគ្រោះកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសកំពុងស្ថិតក្រោមការសម្រាកព្យាបាល និងតាមដានបន្តទៀត ពីព្រោះជនរងគ្រោះ មានឈាមហូរនៅក្នុងស្រោមខួរក្បាល ដូច្នេះមិនទាន់ដឹងថា នឹងត្រូវធ្វើការវះកាត់ទៀត ឬយ៉ាងណានោះទេ ដោយរង់ចាំការតាមដានតាមរយៈការប្រើប្រាស់ថ្នាំជាបណ្តោះអាសន្នសិន៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×