Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់ក្នុងគ្រួសារ កម្មករសំណង់ម្នាក់បានប្រើដុំថ្មវាយក្បាល ប្រពន្ធស្លាប់

spot_img

ខេត្តសៀមរាប៖ទំនាស់ក្នុងគ្រួសារ កម្មករសំណង់ម្នាក់បានប្រើដុំថ្មវាយក្បាល ប្រពន្ធស្លាប់នៅក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ អំពើមនុស្សឃាតនេះកើតឡើង នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ ស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានរាយការណ៍ថា ករណី ឃាតកម្ម នេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាព យកដុំថ្មវាយទៅលេី ជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ១៩ឆ្នាំបណ្តាលឲ្យស្លាប់មុខរបរ កម្មករសំណង់ ត្រូវជាប្រពន្ធ ជនដៃដល់ មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ នៃឃាតកម្មនេះដោយសារគ្រួសារ កម្មករសំណង់នេះមានទំនាស់នឹងគ្នាហើយ ជនដៃដល់ បានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×