Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះជំងឺកូវី១៩នៅខេត្តសមុទ្រសាខនប្រទេសថៃ , ក្រសួងសុខាភិបាលស្នើឲ្យ បណ្តាខេត្ត នៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់

spot_img

ភ្នំពេញ៖ខេត្តសាមុតសាខនត្រូវបានគេដាក់បម្រាមគោចរចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៥ ព្រឹករហូតដល់ថ្ងៃទី ៣ ខែមករាបន្ទាប់ពីមានការកើនឡើងជាង ៥៤០ ករណីនៃ Covid-19 កាលពីថ្ងៃសៅរ៍ ។ ពួកគេភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសភូមា ខេត្តសមុទ្រសាខនជាប់ព្រំដែនជាមួយប្រទេសភូមា និងមានចម្ងាយពីប្រទេសយេីងប្រមាណ៣០០គីឡូម៉ែត ។

សេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ មកក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ ។

នាថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លងរាលដាលនៃវីរុសកូវីដ-១៥ នៅខេត្តសាមុតសាខន (Samut Sakhon province of Thailand) នៃប្រទេស ថៃ រហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង ដែលភាគច្រើនជាប្រជាជនភូមាដែលបានបម្លាស់ទី មកធ្វើការនៅក្នុងខេត្តនោះ រហូតដល់បច្ចុប្បន្ននេះ មានការប្រកាសឲ្យបិទខេត្តនេះ ពីម៉ោង២២:០០នាទីយប់ដល់ម៉ោង ០៥:០០នាទីភ្លឺ រហូតដល់ថ្ងៃទ៣ ខែមករា ឆ្នាំ២០២១។

ដោយសារខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុង ព្រះរាជណាចក្រកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬរបស់អ្នកដំណើរដែលមាន ផ្ទុកនូវវីរុសកូវីដ-១៩ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដូចជា៖

១. សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជា ពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។

២. រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់ ។

៣. ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខ ភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។

៤. ត្រូវរៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើងនៅ កន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរងចាំយកវត្ថុសំណាក ជាដើម។

៥. អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមនៅក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជានេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័កដោយយថាហេតុណាមួយដែលយើង មិនបានដឹង។

៦. សម្រាប់បងប្អូននៅតាមសហគមន៍ សូមចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ -ឃុំ ប្រសិនបើមានជន ចំណូលថ្មី ចូលមកសហគមន៍របស់ខ្លួន ហើយមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍របស់បងប្អូន ដែលអាចមានជាយថាហេតុ។

៧. ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យមានការឆ្លងវីរុសកូវីដ-១៩ ទៅអាជ្ញាធរសុខាភិបាល ឬអាជ្ញាធរនៅមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវបានទាន់ពេលវេលា។

ប្រសិនបើមានបញ្ហាណា មួយពាក់ព័ន្ធនឹងការចម្លងវីរុសកូវីដ -១៩ នេះ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិ បាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×