Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចតុកោណ “ពេជ្រ” គិតបង្កើតគ្រោងការប្រឈមមុខជាមួយ “ខ្សែក្រវ៉ាត់ និងវិថីសូត្រ” របស់ចិន

spot_img

អាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ត្រូវបានគេដឹងថា កំពុងរៀបចំគម្រោងការដឹកជញ្ជូនសាងសង់ថ្មីមួយ បំណងជំនួសឲ្យគ្រោងការ​ណ៍“ខ្សែ​ក្រវ៉ាត់-វិថីសូត្រ” តម្លៃរាប់ពាន់លានដុល្លារ ដែលចិនបានផ្តួចផ្តើម។

កាសែតអូស្ត្រាលី Australian Financial Review ដកស្រង់មតិរបស់មន្ត្រីជាន់ខ្ពស់អាមេរិមក្នាក់ឲ្យដឹងថា អាមេរិករួមជាមួយសម្ព័ន្ធមិត្ត ៣ទៀត គឺ អូស្ត្រាលី ឥណ្ឌា និងជប៉ុន កំពុងពិភាក្សាអំពីគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាមួយមហិច្ឆតាអាច”ស៊ីសង” ចំពោះគម្រោងការខ្សែក្រវ៉ាត់-វិថីសូត្ររបស់ចិន នេះក៏អាចចាត់ទុកថាទង្វើកាត់បន្ថយឥទ្ធិយុទ្ធសាស្ត្រនៅក្នុងតំបន់របស់ក្រុងប៉េកាំង។

មន្ត្រីលាក់ឈ្មោះរូបនេះឲ្យដឹងថា បច្ចុប្បន្នផែនការនេះកំពុស្ថិតក្នុងតំណាក់កាលពិភាក្សាហើយ “វាពុំទាន់គ្រប់គ្រាន់សម្រាប់ការប្រកាសផ្សាយទូលំទូលាយជាសាធារណៈ”។

តាមនោះគម្រោងការថ្មីនៅបានធ្វើឡើងតាមជម្រើសមួយផ្សេងពោលគឺវាពុំមែនជា “គូប្រកួតដោយផ្ទាល់ជាមួយគ្រោងការខ្សែក្រវ៉ាត់-វិថីសូត្ររបស់ចិនទេ។

មន្ត្រីដដែលនោះ និយាយថា “គ្មាននរណានិយាយថា ចិនពុំគួររៀបចំគ្រោងការនេះទេ។ ចិនអាចស្ថាបនាបណ្តាកំពង់ផែនៅគ្រប់ទីកន្លែង
ប៉ុន្តែគ្រោងការទាំងនោះអាចពុំមានប្រយោជន៍លើផ្នែកសេដ្ឋកិច្ច។ យើងខ្ញុំនឹងជួយឲ្យតគ្រោងការនោះមានប្រយោជន៍តាមរយៈការស្ថាបនាផ្លូវថ្នល់ខ្សែរថភ្លើង ដែលតភ្ជាប់កំពង់ផែរទាំងនោះជាមួយគ្នា ក៏ដូចជាជាមួយទីតាំងសំខាន់ដទៃទៀត។

ភាគីជប៉ុនកំពុងកសាងផែនការប្រើប្រាស់ទុនជំនួយ ODA ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រ “ឥណ្ឌា ប៉ាស៊ីហ្វិក សេរីភាព និងបើកទ្វារ” ក្នុងនោះរួមមានគ្រោងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ​ជាន់ខ្ពស់យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក គឺជាយុទ្ធសាស្ត្រមួយផ្តួចផ្តើមដោយក្រុងវ៉ាស៊ីនតោន ហើយត្រូវបានមជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា វាជាគូប្រកួតនៃមហិច្ឆតា “ខ្សែក្រវ៉ាងត់-វិថីសូត្រ” របស់ក្រុងប៉េកាំង។

គ្រោងការ “ខ្សែក្រវ៉ាន់-វិថីសូត្រ” ត្រូវបានប្រធានរដ្ឋចិនស៊ីជិនពៀន ប្រកាសជាសាធារណៈលើកដំបូងនៅឆ្នាំ ២០១៣។ នេះគឺ​ជា​​គ្រោងការ​ណ៍សំដៅលើកតម្កើងតួនាទីរបស់ក្រុងប៉េកាំងលើឆាកអន្តរជាតិ តាមរយៈការស្ថាបនាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ដ៏ធំសម្បើមតភ្ជាប់ប្រទេសចំនួន ៦០លើពិភពលោក។ ក្នុងមហាសន្និបាតបក្សកាលពីឆ្នាំទៅមិញ លោកស៊ី ជិនពៀន ថ្លែងថា ចិននឹងចំណាយថវិការ ១២៤ពាន់លានដុល្លារសម្រាប់គ្រោងការណ៍នេះ៕ សូយន

spot_img
×