Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំភ្លើង Sinabung បានចាប់ផ្តើមផ្ទុះ បានជះកំអែរផេះយ៉ាងក្រាស់ឃ្មឹកនៅក្នុងបរិយាកាស

spot_img

តាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌូណេស៊ី។ ភ្នំភ្លើង Sinabung នៅកោះ Sumatra ក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ទុះឡើងវិញនៅថ្ងៃច័ន្ទម្សិលមិញ ដោយបានជះកំអែរផេះយ៉ាងក្រាស់ឃ្មឹកនៅក្នុងបរិយាកាស រហូតដល់កម្ពស់ជិត ៥០០ម៉ែត្រ។

ភ្នំភ្លើង Sinabung ដែលធ្លាប់បានផ្ទុះឡើងមួយចំនួនចាប់តាំងពីឆ្នាំ ២០១០ បានចាប់មានឥទ្ធិពលឡើងវិញនៅក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ យោងតាមប្រធានមជ្ឈមណ្ឌលជាតិ ​ខាងផ្នែកភ្នំភ្លើងឥណ្ឌូណេស៊ី គឺជាការផ្ទុះភ្នំភ្លើង Sinabung មួយដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំ ២០១៨នេះ។

ក៏ប៉ុន្តែ កិតមកទល់ថ្ងៃនេះ គេក៏នៅពុំទាន់ដឹងព័ត៌មាន ស្តីពីចំនួនមនុស្សស្លាប់ឬក៏អ្នករងរបួសនោះនៅឡើយទេ។ ក៏ប៉ុន្តែ គេគ្រាន់តែដឹងថា នៅពេលភ្នំភ្លើង Sinabung ផ្ទុះឡើងនោះ ពុំមានប្រជាជនណាម្នាក់ឡើយ នៅក្នុងបរិវេណសន្តិសុខ ដែលអាជ្ញាធរបានចៀបចំឡើង កាលពិពេលមុននោះក្នុងចម្ងាយប្រមាណ ៧គីឡូម៉ែត្រ នៅជុំវិញភ្នំភ្លើងនេះ។

អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានធ្វើការចែកចាយផងដែរ Masques សម្រាប់បិទការពារមុខមាត់ និងសុំស្នើឲ្យប្រជាជនខ្លួន ស្ថិតនៅក្នុងផ្ទះដើម្បីចៀសវាងពីបញ្ហានៃការដកដង្ហើម។ ចំណែកអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវិញ បានថ្លែងប្រាប់ដែរថា នៅទីភូមិខ្លះៗ គឺជាភាពអន្ធការទាំងស្រុង ដោយសារតែគេពុំអាចមើលឃើញអ្វីៗបានឲ្យហួសឆ្ងាយពី ៥ម៉ែត្រនោះទេ បន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះមក។

គួររំលឹកថា ភ្នំភ្លើង Sinabung ក្រោយពីស្ងប់អស់រយៈពេលជិត ៤០០ឆ្នាំកន្លងមក បានចាប់ផ្តើមកម្រើកឡើងវិញ យ៉ាងយូរនៅឆ្នាំ ២០១៣។ Sinabung ក៏ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងចំនួនទាំង ១២៩ ដែលនៅតែសកម្មភាពយ៉ាងខ្លាំងក្លាបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងបានសម្លាប់មនុស្សអស់ ៧នាក់ នៅឆ្នាំ២០១៦។ ហើយនៅឆ្នាំ ២០១៤ មានភ្នំភ្លើងមួយទៀត បានផ្ទុះឡើងដែរ និងបានសម្លាប់ជីវិតមនុស្សអស់ចំនួន ១៦នាក់។

ភ្នំភ្លើងដ៏សកម្មបំផុតជាងគេនៅឥណ្ឌូណេស៊ី គឺភ្នំភ្លើង Merapi នៅកោះ Java ដែលមានកំពុងខ្ពស់បំផុតរហូតជិតដល់ 2900ម៉ែត្រ។ Merapi ត្រូវបានគេស្គាល់នៅឆ្នាំ ២០១០ ដោយភ្នំភ្លើងនេះ បានសម្លាប់ជីវិតមនុស្សអស់ជាង ៣៥០នាក់៕ ចន្ទ្រា

spot_img
×