Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានរដ្ឋបាលជលផលអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក ផ្អកព្រោះ ត្រីនឹងចាប់ផ្តើមត្រូវច្រើនចាប់ ថ្ងៃទី២២ ខែធ្នូ

spot_img

ភ្នំពេញ៖ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានបញ្ជាក់ថា ត្រីនឹងចាប់ផ្តើមត្រូវច្រើនចាប់ពីថ្ងៃទី ៨កើតរហូតដល់ថ្ងៃ១០កើត ត្រូវនឹងថ្ងៃទី ២២ដល់ ថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២០។

នៅថ្ងៃ ៦ កើតខែបុស្សត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០នេះ ការនេសាទត្រីដោយឧបករណ៍មងនៅតាមដងទន្លេសាបអាចទទួលទិន្នផលប្រមាណ ១៥ទៅ ៣០គីឡូក្រាម ។ ដាយត្រីលេខ ១៣ B និង ១៥C ក្នុងមួយលើកដែលមានរយ:ពេលប្រមាណ ៤០ ទៅ៦០ នាទី អាចទទួលបានផលត្រីពីចន្លោះ ២៥០ ទៅ៤៥០គីឡូក្រាម ។ ត្រីនឹងចាប់ផ្តើមត្រូវច្រើនចាប់ពីថ្ងៃទី ៨កើតរហូតដល់ថ្ងៃ១០កើត ត្រូវនឹងថ្ងៃទី ២២-២៤ ធ្នូ ឆ្នាំ ២០២០។

សូមបញ្ជាក់ថា រដ្ឋបាល ជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានធ្វើការ អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើផ្អកប្រហុក និងត្រីឆ្អើសម្រាប់ទុកបរិភោគប្រចាំឆ្នាំនោះអញ្ជើញទៅទិញត្រីក្នុង ខែបុស្សនេះ ។ ត្រីឆ្នាំ២០២០នេះអាចនឹងមានច្រើនជាងរាល់ឆ្នាំនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនោះ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលជលផលនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ នេះបានឲ្យដឹងថា នៅក្នុង រដូវ នេសាទឆ្នាំ ២០២០–២០២១ នេះ បន្ទាប់ពីបានធ្វើ ការសង្កេតតាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបរួចមក ឃើញថា កន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជរាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រី បាន ច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះ ល្អគ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះជាដើម ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×