Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃ​ស និង​ពណ៌​ស្វាយ​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៥៦​និង​៨៨​។
-​សូម​ខ​មិន​លេខ​៧៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅថ្ងៃនេះ​ដោយសារតែ​យីអ៊ុន​ឡើង​ខ្ពស់​មក​ជាប់​រហូត​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ផ្នែក​ប្រាក់​កាក់​ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង ។ ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។ សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​គឺ​និង​ស្វាយ​។​
​-លេខ​នៃ​លាភ​សំណាង គឺ​លេខ​២​និង​លេខ​២៣​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ នឹងមាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច ព្រោះ​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស់​កើតមានឡើង​ណាស់ ក្រៅពីនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន​ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ ។ ចំណែក​លោក​អ្នកជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។ ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ពិសេស​ឲ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានតែ​ការ​ថយក្រោយ​ច្រើនជាង ៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ​៩ ។​
-​សូម​ខ​មិន​លេខ​២២២ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ឆ្នាំខាល​រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត​។ រាល់​កិច្ច​ការដែល​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ​លោកអ្នក​តែង​ទទួលបាន​ផល​ផ្លែផ្កា​ល្អ​និង​រមែង​បាន​ជួបតែ​នឹង​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​អ្វី​មករា​រាំង​ធ្វើ​ឲ្យ​លោកអ្នក​មានការ​លំបាក​នោះឡើយ ។ បើ​លោក​អ្នកជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។ ចំណែក​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែបើ​ថយក្រោយ​វិញ​នោះ​គឺ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំថោះ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ​៥៥​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​មហា​សំពៅ​ហ្មួ​ង និង​ប្រទាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ លោកអ្នក​នឹង​ជួប​វាសនា​ល្អ​ដោយមាន​មិត្ត​ជួយ​ទំនុកបម្រុង​ផ្ចុងផ្តើម ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​ទាក់ទង​នឹង​ការងារ​នោះ​ក៏​មិនមាន​បច្ច័យ​អាក្រក់​ណាមួយ​ចូលមក​ព្យាធិ​លោកអ្នក​បានឡើយ គឺ​លោកអ្នក​អាច​ជួប​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត ។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​វិញ​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​នឹង​អាច​បន្ថែម​ដើមទុន​បាន​ទៀតផង​។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​គឺមាន​តែ​ភាព​ផ្អែមល្ហែម បើ​នៅ​លីវ​នឹង​បាន​ជួប​មនុស្ស​ជាទី​ពេញចិត្ត ៕

ឆ្នាំរោង​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៣៣ និង​លេខ​៥៥​។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី និង​ប្រទាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ឈានចូល​មកដល់​ថ្ងៃនេះ​នឹង​បាន​រួច​ចាក​ផុតពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់តែ​កើតមាន​ពី​ពេលមុន​មក ហើយ​ខណៈពេល​នេះដែរ​លា​ភ​សំណាង​របស់លោក​អ្នក​ក៏​នឹង​កើតមាន​ឡើងវិញ​ដូចនេះ​កុំ​បង្អង់​យូរ​ត្រូវ​រូតរះ​កើប​ដាក់​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ផលចំណេញ​ដែល​រក​បានមក​ទុកដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែងមាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៣ និង​លេខ ២២ ។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ នឹង​ប្រទាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​វិញ​គឺ​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ ថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​និង​ពុំមាន​ក្រុមមនុស្ស​តាម​យាយី​ច្រើន​នោះដែរ​។ សម្រាប់​លោកអ្នក​ដែល​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ក្នុង​ពេលនេះ​មានការ​រីកលូតលាស់​គួរសម ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មានការ​បណ្តាក់ទុន​រក​ស៊ី​អ្វីមួយ​គឺ​តែង​ផ្តល់​ផល​ល្អ​មក​ខ្លួន​យ៉ាងដូច​សមប្រកប​។ រីឯ​មនោសញ្ចេតនា​វិញ​មិនបាន​ល្អប្រសើរ​ទេ បើ​និស្ស័យ​ពុំទាន់​ដល់​ចាំបាច់​ត្រូវ​អត់ធ្មត់​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧ និង​លេខ ៩១ ។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​អភិជន​លុយ​រយ​លាន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តោង​តែ​ផ្តល់​ក្តីសង្ឃឹម និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា និង​ទទួលជោគជ័យ​ច្រើន​ផង​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ទីកន្លែង​លក់ដូរ​ដោយ​លោកអ្នក​អាច​ជួប​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សុខ​ដូច​សព្វមួយដង​។ គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ក៏​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ទៀតផង​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ៦៦ និង​លេខ​៧៧ ។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ រាល់​សេចក្តីប្រាថ្នា​ទាំងឡាយ​ដែល​លោកអ្នក​ចង់​ពឹងពាក់​អ្នកមាន​បុណ្យ​សក្តិ​ខ្ពស់​ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ​គឺ​ពិតជា​អាច​ទទួលបាន​ជោគជ័យ​ជាទី​គាប់ចិត្ត​នៅក្នុង​ថ្ងៃនេះ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន​ធ្វើ​ឲ្យ​មុខរបរ​លោកអ្នក​មានកា​រ​រីកចម្រើន​លូតលាស់​ទៅមុខ​។ រីឯ​បញ្ហា​គូស្នេហ៍​គឺមាន​តែ​ភាព​ផ្អែមល្ហែម បើ​នៅ​លីវ​នឹង​បាន​ជួប​មនុស្ស​ជាទី​ពេញចិត្ត​៕

​ឆ្នាំវក​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១២​និង​លេខ ៥៦ ។​
​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​លោកអ្នក​នឹង​ជួប​វាសនា​ល្អ​ដោយមាន​មិត្ត​ជួយ​ទ​ម្រុ​ក​បម្រុង​ផ្ចុងផ្តើម ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​ទាក់ទង​នឹង​ការងារ​ផង​នោះ​ក៏មាន​បច្ច័យ​ណាមួយ​មក​ព្យាធិ​លោកអ្នក​បានឡើយ​គឺ​លោក​អ្នកនឹង​ជួបតែ​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺ​ផលចំណេញ​ដែល​បានមក​នឹង​អាច​សន្សំ​ទុកដាក់​បាន​ច្រើន​។ រីឯ​បញ្ហា​ស្នេហា​តែងមាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត​។​

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៦​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៥​និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ឆ្នាំរកា​រាសី​ថ្ងៃនេះ​ល្អ​បង្គួរ​។ រាល់​ការបំពេញភារកិច្ច​ការ​ងារ​ថ្ងៃនេះ​មាន​ភាព​រលូត​ទៅមុខ​ដូច​សព្វមួយដង ប៉ុន្តែ​ក្នុងនោះ​ក៏​ទាមទារ​អោយ​លោកអ្នក​មានការ​ប្រឹងប្រែង​ខ្លាំង​បន្តិច​ដែរ​ទើប​អាច​សម្រេច​ដល់​គោលដៅ​ដែល​ចង់បាន​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ប្រាក់កម្រៃ​បានមក​កាក់កប​គ្រាន់បើ​អាចអោយ​លោកអ្នក​សន្សំទុក​បាន​ខ្លះៗ​ទៀតផង​។ រីឯ​បញ្ហា​ស្នេហា​បើ​ចេះ​យកចិត្ត​គ្នា​ជា​វិធី​ដ៏​ប្រសើរ​បំផុត​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៤​និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​លោកអ្នក​ដែល​កើត​ឆ្នាំច​។ ឈានចូល​មកដល់​ថ្ងៃនេះ​នឹង​បាន​រួច​ចាក​ពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើតមាន​ពី​ពេលមុន​មក ហើយ​ខណៈពេល​នេះដែរ​លា​ភ​សំណាង​របស់លោក​អ្នក​ក៏​នឹង​កើតមាន​ឡើងវិញ​ដូចនេះ​កុំ​បង្អង់​យូរ​ត្រូវ​រូតរះ​កើប​ដាក់​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺ​ការរក​ផល​ចំណូល​ដែល​បានមក​អាច​នឹង​សន្សំទុក​បាន​ច្រើន​។ រីឯ​បញ្ហា​ស្នេហា​តែងមាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត​៕

​ឆ្នាំកុរ​

​-ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​ស​និង​ផ្កាឈូក​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ​៦៧​។​
-​សូម​ខ​មិន​លេខ ៥៦៧ យក​សម្បត្តិ​មហាសេដ្ឋី​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ឆ្នាំកុរ​រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត​។ រាល់​សេចក្តីប្រាថ្នា​ទាំងឡាយ​ដែល​លោកអ្នក​ចង់​ពឹងពាក់​អ្នកមាន​បុណ្យ​សក្តិ​ខ្ពស់​ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ​គឺ​ពិតជា​អាច​ទទួលបាន​ជោគជ័យ​ជាទី​គាប់ចិត្ត​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន​ធ្វើ​ឲ្យ​មុខរបរ​របស់លោក​អ្នក​មានការ​រីកលូតលាស់​ទៅមុខ​។ ចំណែក​បញ្ហា​គូស្នេហ៍​មានតែ​ភាព​ផ្អែម​ល្អែ​ម​និង​បើ​នៅ​លីវ​វិញ​លោកអ្នក​នឹង​បាន​ជួប​មនុស្ស​ជាទី​ពេញចិត្ត​ទៀតផង​

spot_img
×