Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្ត ទៅបុករះដើមឈើ និងបង្គោលភ្លើង បណ្តាលឲ្យបាក់ ចំណែករថយន្តរងការខូចខាតផ្ទៃខាងមុខទាំងស្រុង

spot_img

ភ្នំពេញ÷ បុរសម្នាក់បើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនបើកទៅបុករះដើមឈើនិងបង្គោលភ្លើងបណ្តាលឲ្យបាក់ ចំណែកតៃកុងរថយន្តរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង ៤០នាទីយប់ថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋលក់ដូរនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សដែលពាក់ផ្លាកលេខភ្នំពេញ 2 BC 4943 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏គេចពីរថយន្តមួយគ្រឿងទៀតដែលមិនចាំម៉ាករួចក៏ជ្រុលទៅបុកដើមឈើពេញទំហឹងបណ្តាលឲ្យបាក់មួយដើមរួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើមទៀត ទើបទៅមុខលែងរួច។

ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ធានសហការជាមួយនិងជំនាញចរាចរណ៍ រួចប្រគល់តួនាទីនេះទៅខាងជំនាញចរាចរណ៍ជំនាញក្រុងធ្វើការវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×