Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រកាសប្រាប់ពលរដ្ឋ ឲ្យការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរក៏ពិតមែននា ពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” មានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀត ក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩នៅបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់គឺមិនទាន់មានការធូរស្បើយ នៅឡើយទេព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញនៅបណ្តាប្រទេសជាច្រើន ជាក់ស្តែងយោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក ករណីជំងឺកូវីដ-១៩សរុបនៅលើសកលលោកមាន ៧២.២៩៩.០៤២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបមាន ១.៦៦៩.៩៨២១នាក់ហើយ នេះបើគិតត្រឹមម៉ោង១៧និង២២ល្ងាច នៃថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មីដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្ត ចូលរួមអនុវត្តន៍វិធានការសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ ការឆ្លងវីរុសកូវីដ-១៩នៅក្នុងទ្រង់ទ្រាយតូចក្តី ឬ ធំក្តី នាអំឡុងពេលគ្រីសម៉ាស់ចូលឆ្នាំថ្មី ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដោយអនុវត្តន៍ឲ្យបាន ខ្ជាប់ខ្ជូនតាមការណែនាំក៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមានការតម្រូវឲ្យអនុវត្តន៍នូវវិធានសំខាន់ៗ ជាសង្ខេបមានដូចខាងក្រោម៖ ១. សូមបន្ត “ការរស់នៅធម្មតាតាមបែបគន្លងថ្មី” ដោយអនុវត្តន៍នូវវិធាន “៣ ការពារ”គឺ ក).ពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ(បើមានការចាំបាច់) ខ) លាងដៃញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬទឹកជែលលាងដៃ និងគ) រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ . កន្លែង គ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ។

២. សូមអនុវត្តន៍វិធាន”៣” គឺ ក). កុំទី១ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក រកកន្លែង ដែលមានខ្យល់ចេញចូល, ខ). កុំទី២ គឺកុំទៅកន្លែងមានមនុស្សច្រើនកុះករ, និង កុំ ទី៣គឺ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជូនគ្នាជាដើម ហើយអ្នកមានផ្កាសាយ ឬ សង្ស័យមានជំងឺកូវីដ-១៥ ឬមានអាការៈមិនស្រលសូមពាក់ម៉ាស់ និងស្វែងរកសេវាពិគ្រោះពិនិត្យនិង ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទូរស័ព្ទមកលេខទាន់ហេតុការណ៍ ១១៥ ដើម្បីពិគ្រោះយោបល់។

៣. មិនត្រូវមានការជួបជុំគ្នាដែលមានមនុស្សលើសពី ២០នាក់ និងត្រូវអនុវត្តន៍វិធានការណ៍សុខាភិបាល ឲ្យបានត្រឹមត្រូវដូចបានណែនាំខាងលើនេះស្រាប់ជាចំបាច់។ ពេលនេះជាដំណាក់កាលចំបាច់បំផុត ដែល យើងទាំងអស់គ្នា ត្រូវរួមសាមគ្គីគ្នាក្នុងការអនុវត្តន៍វិធានការណ៍សុខាភិបានដ៏មានសារសំខាន់នេះ ដើម្បីទប់ ស្កាត់ការចម្លងរាលដាលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំក្តី និង ដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាម បែបគន្លងថ្មី ជាប្រចាំ។ សូមកុំភ្លេចវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ ទេ ហើយវីរុសដ៏កាចសាហាវនេះក៏មិនភ្លេចយើងដែរ បើយើងធ្វេសប្រហែស វីរុសនេះនឹងវៃលុកសរីរាង្គកាយ យើងហើយ។ ដូច្នេះ មានតែវិធីការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំខាងលើនេះទេ ដែលអាចជួយទប់ ស្កាត់បានជាអតិបរិមានូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួននិងពីបុគ្គលទៅជាការចម្លង រាតត្បាតក្នុងសហគមន៍ទ្រង់ទ្រាយធំ។

៤. នៅតាមកន្លែងលក់ដូរ ភោគជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងពាណិជ្ជកម្មផ្សេងៗ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឱ្យចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ ហើយត្រូវមាន ការវាស់កំដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតគ្នា មួយម៉ែត្រកន្លះឡើងទៅ មានទឹកអាល់កុល ឬទឹកដែល សម្រាប់អតិថិជនលាងដៃ និងនៅតាមបន្ទប់ទឹក ត្រូវមានសាប៊ូលាងដៃ ជាប្រចាំ។
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធររាជធានី-ខេត្ត ស្រុក ខណ្ឌរដ្ឋបាលឃុំ/សង្កាត់ ទាំងអស់ហើយក្រសួងក៏សូមថ្លែងអំពាវនាវ ដល់សាធារណជន ទាំងអស់សូមចូលរួមអនុវត្តន៍តាមការណែនាំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ និងកុំឱ្យមានការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×